ស្រី​ស្អាត ចន្នា វី “ស្រឡាញ់​ពិត​មិន​គិត​ចាស់​ក្មេង ខ្ញុំ​ស្រឡាញ់​គាត់​មិន​ស្ដាយក្រោយ”

សេចក្ដី​ស្នេហា​ដែល​មនុស្ស​ប្រុសស្រី​តែង​តែ​ជួប​នោះ​ជា​អ្វី​ទៅ? វា​បាន​ធ្វើឲ្យ​មនុស្ស​គ្រប់​រូបា មិន​ថា​អាក្រក់​ល្អ ស ខ្មៅ ចាស់​ក្មេង មាន​វា​ក្នុង​ខ្លួន​ហើយ តែង​ចេះ​យក​អាសា​គ្នា យក​ចិត្ត​ទុកដាក់ ខ្វល់ខ្វាយ​ពី​គ្នា​ទៅ​វិញ​ទៅ​មក ។ បើ​វា​ជា​ស្នេហា​ពិត ហើយ ភាគី​ម្ខាង​សុខចិត្ត​ទទួល​យក​ភាគី​ម្ខាង​ទៀត ដោយ​មិន​គិត​ពី​រូបរាង អាក្រក់​ល្អ ចាស់​ក្មេង​ឡើយ ។ គេ​យល់​ថា អាយុ​ត្រឹមតែ​ជា​តួ​លេខ​ប៉ុណ្ណោះ។

ជាក់​ស្ដែង ស្រី​ស្រស់​ម្នាក់​ដែល​មាន​គណនី​ហ្វេសប៊ុក​ឈ្មោះ ចន្នា វី បាន​បង្ហោះ​រូបភាព​របស់​ខ្លួន​និង​គូស្នេហ៍ កាល​ពី​វេលា​ថ្ងៃ​ត្រង់ ថ្ងៃទី​០១ មិថុនា ២០១៧ ដែល​ជា​មនុស្ស​វ័យ​ចំណាស់​ម្នាក់ ដែល​នាង​យល់​ថា គាត់​ជា​មនុស្ស​ប្រុស​ដែល​យល់​ចិត្ត​នាង​ជាង​គេ​លើ​លោក​នេះ។ នាង​បាន​សរសេរ​ក្នុង​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ថា «គាត់​ជា​មនុស្ស​ម្នាក់ ដែល​យល់​ចិត្ត​ខ្ញុំ​ជាង​គេ​លើ​លោក ប្ដី​សំណព្វ​ចិត្ត ខ្ញុំ​ជ្រើសរើស​គាត់​គ្មាន​ពាក្យ​ស្ដាយក្រោយ ?? ការ​ស្រលាញ់​ពិត​ប្រាកដ។»

ប៉ុណ្ណេះ​ហុច​ន័យ​ឲ្យ​យើង​ដឹង​ថា នាង​ពិត​ជា​មាន​សេចក្ដី ស្មោះស្ម័គ្រ ស្នេហា​ពិត​ប្រាកដ ទទួល​យក​បុរស​ជាតិ​បរទេស វ័យ​ចំណាស់​ម្នាក់​ចូល​ក្នុង​ជីវិត​របស់​នាង​ដោយ​មិន​ស្ដាយ​ក្រោយ​អស់​មួយ​ជីវិត​ហើយ។

ពិត​ណាស់ ដែល​ពាក្យ​ខ្មែរ​ថា ស្នេហ៍​វ័យ​ចំណាស់​ចេះ​ថ្នាក់ថ្នម​ចិត្ត មិន​ខុស​ទេ។ មនុស្ស​ដែល​មាន​វ័យ​ចំណាស់ មាន​បទពិសោធន៍​ច្រើន​ក្នុង​ជីវិត ចិត្ត​ធ្ងន់ មិន​ឆេវឆាវ អាច​ធ្វើ​ឲ្យ​ជីវិត​ប្ដី​ប្រពន្ធ រស់​នៅ​មិន​រកាំរកូស ឈ្លោះ​ទាស់ទែង​ច្រើន។ ការ​ជួប​គ្នា​ជា​គូគាប់​ពិត​ជា​ពឹង​លើ​និស្ស័យ និង​វាសនា​មែន។ សុភមង្គល​ពិត​មិន​ពឹង​លើ​តែ​លុយ ឡាន វីឡា​ទេ​នោះ​ទេ វា​ពឹង​សំខាន់​នៅ​លើ​ប្ដី​ប្រពន្ធ​ចេះ​ស្រឡាញ់​គ្នា សន្តោស​ប្រណី​គ្នា​ទៅ​វិញ​ទៅ​មក​ច្រើន​ជាង។ អ្នក​ណា​មិន​ចង់​បាន​ស្នេហា​ពិត​បែប​នេះ​នោះ។

មាន​មិត្តភក្ដិ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជា​ច្រើន​បាន​បញ្ចេញ​មតិ (Comment) ជូនពរ និង​អបអរសាទរ​គូ​ស្នេហ៍​មួយ​នេះ ឲ្យ​មាន​សុភមង្គល។ ដំណឹង​យប់មិញ ក៏​សូម​ជូន​ពរ​អ្នកនាង ចន្នា វី ឲ្យ​មាន​សុភមង្គល និង​រក​ទទួលទាន​កាន់តែ​មាន​បាន​អស់​មួយ​ជីវិត។

ខាង​ក្រោម​ជា​មតិ​ខ្លះ​ដែល​យើង​ដក​ស្រង់​មក​បង្ហាញ​ប្រិយមិត្ត