អ្នកកាសែត​រង​គ្រោះ​ដោយ​ការ​​ផ្ទុះ​គ្រាប់​បែក​ក្បែរ​រដ្ឋ​សភា ជួប​គ្រោះ​ថ្នាក់​ជា​លើក​ទី​២

រាជធានី​ភ្នំពេញ​: លោក ចាន់ មុនី បុគ្គលិក កាសែត​កម្ពុជា​ថ្មី កាល​ពី​វេលា​ម៉ោង​៧ និង​៥០​នាទី យប់​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៧ បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ ខណៈ​ដែល​លោក​ត្រឡប់​មក​ពី​យក​ព័ត៍មាន​នៅ​ស្រុក​កណ្តាល​ស្ទឹង ធ្វើ​ដំណើរ​ដោយ​រថយន្ត​​របស់​លោក ដល់​ចំណុច​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​កំពឹស នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​២ ក៏​ត្រូវ​បាន​រថយន្ត​ដឹក​ដី​បើក​បរ​យ៉ាង​លឿន បុក​រថយន្ត​របស់​លោក​យ៉ាង​ពេញ​ទំហឹង នៅ​ចំណែក​ផ្លូវ នៃ​រថយន្ត​របស់​លោក​តែ​ម្តង ។

ករណី​គ្រោះ​ថ្នាក់​ចរាចរ​ណ៍​នេះ បណ្តាល​ឲ្យ​លោក ចាន់ មុនី កៀប​ជាប់​នៅ​ក្នុង​រថយន្ត ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ព្រែក​កំពឹស និង​ប្រជា​ពលរដ្ឋ ជួយ​គាស់​យក​រូប​លោក​ដែល​រង​របួស​ជា​ទម្ងន់ យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ មន្ទីរ​ពេទ្យ​មិត្ត​ភាព ខ្មែរ សូវៀត ហៅ មន្ទីរ​ពេទ្យ រ៉ុស្ស៊ី ។

សូម​រំលឹក​ថា​ លោក ចាន់ មុនី ធ្លាប់​បាន​រង​របួស​ជា​ទម្ងន់​ពិការ​ភ្នែក​ម្ខាង​និង​ជើង​ម្ខាង​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​ដោយ​សារ​ហេតុ​ការណ៍​ផ្ទុះ​គ្រាប់​បែក​នៅ​ក្បែរ​អតីត​វិមាន​រដ្ឋ​សភា​ជាតិ​កាល​ពី​ព្រិឹក​ថ្ងៃ​ទី​៣០​ខែ​មិនា​ឆ្នាំ​១៩៩៧​ក្នុង​បេសក​កម្ម​ចុះ​យក​ព័ត៌មាន​បាតុកម្ម​ដ៏ធំ​មួយ​ដឹក​នាំ​ដោយ​លោក​សម រង្សី។ ដូច្នេះ​ការ​ជួប​គ្រោះ​ថ្នាក់​ជា​លើក​ទី​២​នេះ​បាន​បណ្តាល​ឲ្យ​មុខ​របួស​នៃ​ជម្ងឺ​លោក​រើ​ឡើង​វិញ​ត្រូវ​ការ​ថវិការ​ច្រើន​ក្នុង​ការ​ព្យាបាល​របួស ។​ដោយ​សារ​បញ្ហា​នេះ​ទើប​ក្រុម​គ្រួសារ​លោក​ ចាន់ មុនី​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត​បាន​អំពាវនា​សុំ​សប្បុរស​ជន​ជិត​ឆ្ងាយ​មេត្តា​ជួយ​ដល់​គ្រួសារ​លោក​ផង។

សប្បុរស​ជន​ដែល​បាន​ចូល​រួម​ឧបត្ថម្ដ​ថវិកា ដល់​លោក ចាន់ មុនី រួមមាន ៖
១. លោក សៅ សុផាន់ណា រស្មី ១០​ម៉ឺន​រៀល
២. លោក​ មុំ វណ្ណា​​ រស្មី ១០​ ម៉ឺនរៀល
៣. លោក ប្រាក់ តារាវុទ្ធី ៣០ដុល្លារ
៤. លោក អ៊ូច ប៊ុនថា ៤០ដុល្លារ ok
៥. លោក​​ ប្រាក់ វ៉ាន់ដា ៥០ដុល្លារ
៦. លោក​ សារ៉ាយ TV9 ១០ដុល្លារ ok
៧. លោក តាំង ចាន់តូ​​ TV9 ១៥ដុល្លារ ok
៨. លោក ជា យ៉ុន​​ នគរបាលខេត្តកណ្តាល ៥ម៉ឺនរៀល ​ok
៩. លោក ស៊ឹម ប៊ុន​បណ្ឌិត អធិការ​នគរបាល​ក្រុង​តា​ខ្មៅ​ ១០ម៉ឺន​រៀល ok
១០.លោកស្រី វ៉ែន​ ចរិយ៉ា និងស្វាមី​ ២០​ម៉ឺន​រៀល ok
១១.លោក ផាត ពន្លកនិងភរិយា ១០ដូល្លារoK ១២.បងស្រីអឿន និងស្វាមី០៤ម៉ឺនរៀល ok
១៣. លោក សរ កែវ ពិសិដ្ឋ នាយការិយាលយ័ព្រហ្មទណ្ឌ័កំរិតស្រាលខេត្តកណ្តាល ១០ម៊ឺនរៀល oK
១៤.លោក រ៉ា កាសែតចិន ១០$
១៥. លោក ទុយ មែន CNC ១៥ដុល្លារ
១៦. លោក ធាម សំបូរ និពន្ធ​នាយក​គេហ​ទំព័រ​KNV​និង​អ្នក​យក​ព័ត៌មាន​ទូ​ទស្សន៍​អប្សរា​ANN​ប្រចាំ​ខេត្ត​កណ្តាល​១០​ម៉ឺនរៀល
១៧ ខ្ញុំ ចាន់ ថន ទូរទស្សន៍NTVនិងរស្មីកម្ពុជា ០៤ម៉ឺន​រៀល
១៨‬.លោក គឹម ឆុន​នាយ​រង​ផ្នែក​សន្តិ​សុខ​ស្រុកកៀនស្វាយខេត្តកណ្ដាល០៤ម៉ឺនរៀល
ok
១៩លោក លី សុវណ្ណឌួង កម្ពុជាថ្មី ១៥$ ២០ លោក ធឿនវុទ្ធី ទូរទស្សន៍ប៉ុស្តិ៍លេខ​៨ ១០ $
២១.លោក នុត​ សារ៉េត​ នៅ​សារព័ត៌មាន​ MCN.NEWS ១០$
២២. លោក សេង សុជាតិ អធិការ​ស្រុក​ស្អាង ៥០$ Ok
២៣.លោក លាវ ស្រេង​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កណ្តាល ៥០ម៉ឺន​រៀល
២៤.លោក ទិន សុចិត្រា​ព្រះ​រាជ​អាជ្ញារង​ខេត្ត​កណ្តាល ២០០$ ok
២៥.លោក ទេស ឆាយ៉ានាថ រស្មី​កម្ពុជា​១០​ដុល្លារ ២៦ បងបុត្រ​នៅ​ក្រសួង​មហា​ផ្ទៃ ០៤ម៉ឺនរៀល ០k
២៧.លោក ចឹក សុប៉ុន កម្ពុជាថ្មី ១០$
២៨.លោក ហ៊ាន រដ្ឋា កម្ពុជាថ្មី ០៥ម៊ឺន
២៩.លោក ឌី រៀ កម្ពុជាថ្មី ២០$

៣០.លោក ហៃ សុខរ៉ា កាសែតចិន ១០$Ok
៣១.លោក ព្រហ្ម សុវិជ្ជា អាស៊ីអាគ្នេយ៍ ១០$ Ok
៣២.លោក ផាន់ សីហា កម្ពុជាថ្មី ២០$ Ok
៣៣.លោក រដ្ឋា រ៉ាវី ផ្សារសំរោងយ៉ោង ២០$ Ok
៣៤.លោក ឈឿន ធា កោះសន្តិភាព៥ម៉ឺន
៣៥.លោក ម៉ម វ៉ាន អ្នក​យក​ព័ត៌មាន​កោះ​សន្តិភាព.​ទូរទស្សន៍​CNC​និងជា​ស្ថាបនិក​គេហ​ទំព័រ​ “ដំណឹងយប់មិញ”​៥​មឺុន​រៀល ok ៕