ពីរោះ​ណាស់! បទ “ក្លិន​ជាប់​នាសា” ច្រៀង​ដោយ​កញ្ញា ទៀងមុំ សុធាវី ថត​តាម iPhone 7 Plus

ថ្មី​ៗ​នេះ កញ្ញា ទៀងមុំ សុធាវី តារា​ចម្រៀង និង​ជា​តារា​សម្ដែង​វ័យ​ក្មេង​រូប​ក៏​ស្រស់​សោភា សំឡេង​ពីរោះ រណ្ដំ​ចិត្ត តែង​តែ​ធ្វើ​ឲ្យ​ប្រិយមិត្ត​អ្នក​គាំទ្រ​លង់​ស្នេហ៍​សំឡេង​ដ៏​ក្រឳ​ក្រអួន អង្រួន​ឆក់​យក​ព្រលឹង​អ្នក​ស្ដាប់​ឲ្យ​អណ្ដែត​អណ្ដូង ទៅ​តាម​ទឹកដម​សំឡេង និង​អត្ថន័យ​នៃ​បទ​ចម្រៀង​ផង​នោះ បាន​បង្ហោះ វីដេអូ MV ដែល​កញ្ញា​ច្រៀង​បទ​មួយ​មាន​ចំណង​ជើង​ថា “ក្លិន​ជាប់​នាសា” ។ កញ្ញា​បញ្ជាក់​ថា Video ត្រូវ​បាន​ថត​តាម iPhone 7 Plus។

កញ្ញា​បាន​សរសេរ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន (Tiengmom Sotheavy) នូវ​សារ​មួយ​យ៉ាង​ខ្លី​ថា “ទឹកដី​ឡងប៊ិច រដ្ឋ កាលីហ្វូញ៉ា ថត​តាម (iPhone 7 plus )”

គួរ​បញ្ជាក់​ថា ក្រោយ​បង្ហោះ​រយៈ​ពេល​ខ្លី បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​បងប្អូន​ប្រិយមិត្ត ដែល​មាន​ចំនួន Likes, Share និង Comment សរសើរ​យ៉ាង​ច្រើន។

គួរ​បញ្ជាក់​ផង​ថា បទ ក្លិនជាប់នាសា នេះ​ជា​សំនៀង​ដើម​របស់​អ្នកស្រី កែវ សុខា និពន្ធ​បទភ្លេង និង​ទំនុកច្រៀង​ដោយ​លោក សុះ ម៉ាត់ សម្រួលតន្ត្រី​ដោយ លោក ហេង ហួវ៉េង ប្រគំ​ដោយ​វង់ភ្លេង​វិទ្យុជាតិ។ នេះ​បើ​តាម​ការ​ស្រាវជ្រាវ​និង​អត្ថាធិប្បាយ​របស់​លោក សេង តារា។