គួរ​ឲ្យ​អាណោច​អាធ័ម​ណាស់​!​ ស្ដ្រី​ម្នាក់​ដើរ​រើស​អេត​ចាត​ដាច់​បាយ​ ដួល​សន្លប់​ស្ដូក​ស្ដឹង

កាល​ពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃ​ទី១​ខែ​មិថុនា​ឆ្នាំ​២០១៧ នៅ​តាម​បណ្ដោយ​ផ្លូវ​សុធា​រស​សង្កាត់​ចតុ​មុខ​ខណ្ឌ​ដូន​ពេញ គេ​បាន​ប្រទះ​ឃើញ​ស្ដ្រី​រើស​អេត​ចាយ​ម្នាក់​ដួល​សន្លប់​នៅ​លើ​សួរ​ច្បាប់​មុខ​វត្ដ​បទុម​វតី សន្លប់​ស្ដូក​ស្ដឹង​តែ​ម្ដង ។

បើ​តាម​សម្ដី​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ ប្រជា​ពល​រដ្ឋ​បាន​រាយ​ការណ៍​ថា​មាន​អ្នក​ស្លាប់ ប៉ុន្ដែ​ពេល​គាត់​ចុះ​មក​ដល់​កន្លែង​កើត​ហេតុ​ស្ដ្រី​មិន​ទាន់​ដាច់​ខ្យល់​ទើប​គាត់​បាន​ទិញ​ទឹក​និង​ទិញ​បាយ​យក​មក​ឲ្យ​ហូប​ទើប​មាន​កម្លាំង​ដើរ​ត្រលប់​មក​ផ្ទះ​វិញ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ស្ដ្រី​ខាង​លើ​មាន​បាន​ស្គាល់​ឈ្មោះ​ទេ តែ​​ស្នាក់​នៅ​អាគារ​ប៊ូឌិញ​សង្កាត់​ទន្លេ​បាសាក ខណ្ឌ​ចំការមន ​។

ក្រោយ​ពេល​សមត្ថកិច្ច​ទិញ​បាយ​និង​ទិញ​ទឹក​ឲ្យ​ហូប​រួច​ស្ដ្រី​រើស​អេត​ចាយ​ខាង​លើ​នេះ​ដើរ​ត្រលប់​មក​ផ្ទះ​វិញ​ ៕