អូស​ខ្សែ​ភ្លើង​ទៅ​ឆក់​ត្រីអូស​ខ្សែ​ភ្លើង​ទៅ​ឆក់​ត្រី តែ​អកុសល​ឆក់​ស្លាប់

ភ្នំពេញ​៖ បុរស​ម្នាក់​បាន​ចុះ​ទៅ​ឆក់​ត្រី​នៅ​ក្នុង​ត្រពាំង​តែ​អុកសល​ត្រូវ​ឆ្លង​ចរន្ដ​អគ្គិសនី​បណ្ដាល​ឲ្យ​ឆក់​ស្លាប់​មួយ​រំពេច​នៅ​ក្នុង​ទឹក​តែ​ម្ដង ដែល​ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៧​នាទី​ព្រឹក​ថ្ងៃ​ទី​០១​ខែ​មិថុនា​ឆ្នាំ​២០១៧​នៅ​ចំនុច​មុខ​វត្ត​ភ្នៀត​ស្ថិត​ក្នុង​ភូមិ​ព្រៃ​ស្វាយ​សង្កាត់​ស្នោ ខណ្ឌ័ពោធិ៍សែនជ័យ ។

ជន​រង​គ្រោះ​​ឈ្មោះ ចុក វី ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ មុខ​របរ​ជាង​ក្រឡឹង​ស្រុក​កំណើត ឃុំ​ព្រៃ​ជិក ស្រុក​ត្បូង​ឃ្មុំ​ខេត្ត​កំពុង​ចាម ស្នាក់​នៅ​ភូមិ​កើត​ហេតុ​ខាង​លើ ។

យោង​តាម​សម្ដី​អ្នក​ឃើញ​ហេតុ​ការណ៍​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ជន​រង​គ្រោះ​បាន​អូស​ខ្សែ​ភ្លើង ដើម្បី​ទៅ​ឆក់​ត្រី តែ​ជា​អកុសល​ក៏​ឆ្លង​ចរន្ត​បណ្តាល​អោយ​ឆក់​ខ្លួន​ឯង​ស្លាប់​តែ​ម្តង​តែ​រឿង​គួរ​ឲ្យ​សង្វេក​នោះ​គឺ​ប្រពន្ធ​និង​កូន​តូច​បាន​មក​យំ​សោក​បោក​ខ្លួន​ឱប​សាក​ប្ដី​ទាំង​ដៃ​ម្ខាង ពរ​កូន​តូច ទើបតែ​អាយុ​៣​ទៅ​៤​ឆ្នាំ​ប៉ុណ្ណោះ​ក៏​ត្រូវ​កំព្រា​ឪពុក​បាត់​ទៅ​ហើយ ។

បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ធ្វើ​កោសល្យ​វិច្ចយ​លើ​សាក​សព​យ៉ាង​ល្អិត​ល្អន់​បំផុត​ក្រោយ​ការ​ពិនិត្យ​រួច​សមត្ថ​កិច្ច​ជំនាញ​បាន​បញ្ជាក់​ថា សាក​សព​ពិត​ជា​ស្លាប់​ដោយ​សារ​ឆ្លង​ចរន្ដ​អគ្គិសនី ពិត​ប្រាកដ​មែន ទើប​ប្រគល់​សាក​សព​ឲ្យក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕