គ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្ស១២៩នាក់ក្នុងខែឧសភា

យ៉ាង​ហោច​ណាស់​មនុស្ស​១២៩​នាក់​ស្លាប់​និង​របួសធ្ងន់​ស្រាល​៤៣៥​នាក់ ដោយសារ​គ្រោះ ថ្នាក់​ចរាចរណ៍​ក្នុង​ខែឧសភា ឆ្នាំ​២០១៧ ។

បើ​តាម​របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ​បាន​បង្ហាញ​ទៀត​ថា គ្រោះថ្នាក់​ចរាចរណ៍​ទាំង​២៧២​លើក​នេះ បាន​បណ្ដាល​ឲ្យ​ខូចខាត​យានយន្ដ​សរុប​៤៧៤​គ្រឿង ក្នុង​នោះ​រួម​ម៉ូតូ​ចំនួន​២៦៦​គ្រឿង រថយន្ដ​ធុន​តូច​១២០​គ្រឿង រថយន្ដ​ធុន​ធំ​៦៥​គ្រឿង យានយន្ដ​ផ្សេង​ៗ​ចំនួន​២៣​គ្រឿង និង​អ្នក​ថ្មើរជើង​២៤​នាក់​ ៕