កញ្ញា យូ​រី ចេញ​មុខ​​​បក​ស្រាយ​ហើយ រឿង​អតីត​​គូ​ស្នេហ៍​ថា​ នាង​ក្បត់ចិត្ត

ក្រោយ​​ពី​​តារា​ចម្រៀង​​កញ្ញា យូ​រី ជា​មួយ​​អតីត​អ្នក​ដឹក​នាំ​​ការ​​សម្ដែង​​នៅ​​ផលិតកម្ម “សាន់​ដេ” លោក រ៉េ​ត បាន​​បង្ហាញ​​រូប​ថត​​ផ្អែម​ល្ហែម​​លើ​គ្រែ​​ជា​មួយ​​គ្នា​​ដូច​​ប្ដី​​ប្រពន្ធ ហើយ​​បាន​​និយាយ​ថា នាង​​ក្បត់​ចិត្ត​​លោក​​ទៅ​​មាន​​អ្នក​មាន​​ថ្មី ធ្វើ​អោយ​​នាង​​ចេញ​​មុខ​មក​​បក​ស្រាយ​​ប្រាប់​គេហ​ទំព័រ​​ក្នុង​ស្រុក​​មួយ​​នៅ​​ព្រឹក​​នេះ អោយ​​ដឹង​​ថា ការ​​ពិត​​វា​​មិន​​ដូច​​លោក រ៉េ​ត និយាយ​​នោះ​​ទេ ។

តារា​ចម្រៀង​​កញ្ញា យូ​រី បាន​​ប្រាប់​​ថា នាង​ពិត​ជា​​ទទួល​ស្គាល់​​ពី​​ទំនាក់​ទំនង​​ស្នេហា​​រវាង​​រូប​នាង​​ជា​មួយ​​លោក រ៉េ​ត គឺ​​ពិត​ជា​​មាន​​ដូច​​គេ​និយាយ​​មែន ព្រោះ​​មនុស្ស​​ប្រុស​​ស្រី តែង​​មាន​ស្នេហា​​ជា​​រឿង​​គេច​​មិន​​ផុត​​ទេ ប៉ុន្តែ​ទំនាក់​ទំនង​​ពួក​​គេ​​បាន​​បញ្ចប់​​ទៅ​​យូរ​​ដែរ​​ហើយ ដោយ​សារ​​បញ្ហា​​មិន​​ចុះ​សម្រុង​​ជា​មួយ​​គ្នា ពោល​​គឺ​​នាង​​បែក​​ចេញ​ពី​​បុរស​​រូប​​នេះ​​យូរ ហើយ ។


នៅ​លើ​​បណ្ដាញ​​ហ្វេ​ស​​ប៊ុ​ក​​តាំង​ពី​​យប់មិញ​រហូត​​មក​​ដល់​​ព្រឹក​​នេះ​​មាន​​អ្នក​​ចាប់​អារម្មណ៍​លើ​​រឿង​រ៉ាវ​​ស្នេហា​​របស់​​ម្ចាស់​​បទ “​ចាក់​ទឹក​ដូង​” ​ជុំ​វិញ​​រឿង​​នេះ នាង​​បន្ត​​អោយ​​ដឹង​​ទៀត​​ថា វា​បាន​​​បញ្ចប់​​ទៅ​​វិញ​​ហើយ ព្រោះ​​នៅ​​មុន​​នេះ​បន្តិច​​នាង​​បាន​​ជួប​​គ្រួសារ​​គាត់​​តាម​​ទូរស័ព្ទ ដើម្បី​​និយាយ​​គ្នា ហើយ​​ក្រោយ​​ពី​​ចរចា​​គ្នា​​រួច​មក គាត់​​ក៏​​បាន​​សន្យា​​បញ្ឈប់​​រឿង​​នេះ​​ត្រឹម​ហ្នឹង​ដែរ ។ ព្រោះ​​រឿង​​ខ្ញុំ​​បែក​​ពី​​គាត់​​គឺ​​បាន​​ចប់​​ហើយ តែ​​រឿង​​គាត់​​ថា ព្រោះ​តែ​​នាង​​មាន​​ថ្មី​​នោះ​​ជា​​ការ​យល់​​ច្រឡំ តែ​​ប៉ុណ្ណោះ ៕