រថយន្ត​បុក​រថយន្ត​នៅ​ផ្លូវ​បេតុង​ព្រៃ​ស​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជា​ពលរដ្ឋ​និង​សមត្ថ​កិច្ច

រាជធានីភ្នំពេញ៖ គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជា​ពល​រដ្ឋ​ជា​ខ្លាំង ដោយ​មាន​រថយន្ត​ដឹក​ដែក​មួយ​គ្រឿង​របស់​ក្រុម​ហ៊ុន​Q.L .Group បាន​បើក​យ៉ាង​លឿន​ទៅ​បុក​ជា​មួយ​និង​រថ​យន្ត​មួយ​គ្រឿង​ទៀត​របស់​ក្រុម​ហ៊ុន​P.​N70​ដែល​ដឹក​កៅ​ស៊ូរ បណ្តាល​អោយ​ខ្ទេច​មួយ​កំណាត់​មុខ រង​ការ​ខូច​ខាត​យ៉ាង​ដំណំ​សំណាង​ល្អ​មិន​មាន​អ្នក​រង​របួស ។

ក្នុង​ហេតុ​កាណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​ដែរ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៧ នៅ​តាម​កំណាត់​ផ្លូវ​បេ​តុង​ព្រៃ​ស ស្ថិត​ក្នុង​ភូមិ​ប្រកា សង្កាត់​ព្រៃស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ។

ម្ចាស់​រថយន្ត​ដឹក​ដែក​ដែល​ជា​រថយន្ត​បង្ករ​មាន​ឈ្មោះ ឯម ច្រឿង ភេទប្រុសអាយុ២៨ឆ្នាំ មុខ​របរ​បើក​បរ ស្នាក់​នៅ​ភូមិ​ខ្វារ សង្កាត់​ដង្កោ ខណ្ខ​ដង្កោ ។​

ចំណែក​អ្នក​បើក​រថយន្ត​ធំ​សណ្តោង​កន្ទុយ​ដឹក​កៅ​ស៊ូ​មាន​ឈ្មោះ ខុម ម៉ារ៉ាឌី ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ មាន​មុខ​របរ​អ្នក​បើក​បរ​ស្នាក់​នៅ​ភូមិ​ព្រៃ​ព្រី​ខាង​ត្បូង​សង្កាត់​ចោម​ចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

យោង​តាម​សម្ដី​ប្រជា​ពល​រដ្ឋ​ដែល​បាន​ឃើញ​ហេតុ​ការណ៍​ខាង​លើ បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើត​ហេុត​គេ​ឃើញ​រថយន្ត​ដឹក​កៅ​ស៊ូ​ម៉ាក ហុី​យាន់​ដាយ មាន​ពណ៌​ក្រហម​មាន​ស្លាក​លេខ​ភ្នំពេញ:​៣B:០២៩៨ បើក​ក្នុង​ទិស​ដៅ​ពី​កើត​មក​លិច ហើយ​បាន​ចូល​មក​បូប​កង់​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​បាន​ចេញ​ទៅ​វិញ​មិន​ទាន់​និង​ផុត​ផង​ស្រាប់​តែ​មាន​រថយន្ត​ដឹក​ដែក​រថយន្ត​ប្រភេទ​៣​តោន​កន្លះ​ម៉ាក ហីណូ មាន​ពណ៌​ស​ស្លាក​លេខ​ភ្នំពេញៈ​៣B:៨០២២ បាន​មក​ពី​ក្រោយ តៃ​កុង​ទំនង​រវល់​និយាយ​ទូរសព្ទ័​ផ្លេច​មើល​ផ្លូវ​ខាង​មុខ​បាន​ទៅ​បុក​និង​រថយន្ត​ដែល​ចេញ​ពី​បូម​ខ្យល់​នោះ​ពីរ​ក្រោយ​ពេញ​ទំហឹង​បណ្តាល​អោយ​ខ្ទេច​មួយ​កំណាត់​មុខ​កៀប​អ្នក​បើក​បរ​និង​ព្រូ​នៅ​ក្នុង​កាប៊ិន​រថយន្ត​នោះ​ក៏​មាន​ប្រជា​ពលរដ្ឋ​បាន​នាំ​គ្នា​ជួយ​គាស់​និង​ទាញ​ចេញ​មក​ក្រៅ​រង​របួស​ស្រាល​ទាំង​ពីរ​នាក់ ។

បន្ទាប់​ពី​កើត​ហេតុ​រួច​សម្ថតកិច្ច​មូល​ដ្ឋាន​និង​ខាង​ចរារណ៍​ខណ្ឌ​ដង្កោ​បាន​មក​វាស់​វែង​ហើយ​ក៏​យក​រថយន្ត​ទាំង​២​ទៅ​អធិកា​ដ្ឋាន​នគរ​បាល​ខណ្ឌ​ដង្កោ​ដើម្បី​ដោះ​ស្រាយ​គ្នា​តាម​ច្បាប់ ៕