ផ្អើល​ពេញ ហ្វេសប៊ុក !អតីត​​គូ​​ស្នេហ៍​​កញ្ញា យូរី ទម្លាយ​​រូប​ភាព​​ស៊្វីត​ៗ ក្រោយ​​បែក​​បាក់

កាល​ពី​យប់​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៧ នេះ អតីត​អ្នក​ដឹក​នាំ​នៅ​ផលិត​កម្ម​«សាន់ដេ» លោក រ៉េត ដែល​បច្ចុប្បន្ន​ជា​អ្នក​ដឹក​នាំ​នៅ​ផលិត​កម្ម​«ថោន» ហើយ​គេ​ដឹង​ច្បាស់​ថា​ជា​គូ​ស្នេហ៍​តារា​ចម្រៀង​យូរី​នោះ បាន​បង្ហាញ​សារ​ឈឺ​ចាប់ ពី​ភាព​ទុក្ខ​សោក​ខ្លួន និង​ទម្លាយ​រូប​ភាព​លើ​គ្រែ និង​រូបភាព​បឺត​មាត់​ផ្អែម​ល្ហែម​ជា​មួយ​គូស្នេហ៍​របស់​លោក គឺ​តារា​ចម្រៀង យូរី នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ក្រោយ​យូរី ទាត់​ស្នេហ៍​ខ្លួន​ចោល ក្បត់​ស្រវា​រក​អ្នក​ថ្មី ។

លោក រ៉េត ដែល​បច្ចុប្បន្ន​បាន​ចូល​ទៅ​បម្រើ​ការងារ​នៅ​ផលិត​កម្ម«ថោ ន» បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេដូរ៉ា​ខ្លួន Account ឈ្មោះ Heang Red ថា អូន​អើយ យើង​នៅ​ជា​មួយ​គ្នា​៤​ឆ្នាំ​ហើយ ដូច​ប្តី​ប្រពន្ធ​អញ្ចឹង​…. អ្វី​ក៏​យើង​ធ្លាប់​ធ្វើ​អ្វី​ជា​មួយ​គ្នា​ដែរ…. សុខ​ក៏​ជា​មួយ​គ្នា ទុក្ខ​ក៏​ជា​មួយ​គ្នា…. រូប​ភាព​លំបាក និង​សប្បាយ​បែប​ណា​ក៏​យើង​ហែល​ឆ្លង​អស់​ហើយ​ដែរ។

តើ​ហេតុ​អ្វី ពេល​នេះ​អូន​ក្បត់​បង​កើត…. តើ​អូន​សប្បាយ​ណាស់​មែន​ទេ ដែល​បាន​ក្បត់​បង សាហាវ​យ៉ាង​នេះ….. តើ​ពេល​នេះ​បង​ត្រូវ​ធ្វើ​បែប​ណា… តើ​បង​អាច​សូម​រៀប​រាប់​ពី​រឿង​យើង​ទាំង​អស់​ចេញ​មក​ទាំង​អស់ ដើម្បី​បន្ធូរ​អារម្មណ៍ ឈឺ​ចាប់​ពេល​នេះ​បាន​ទេ ?

ជា​មួយ​គ្នា​នេះ​ដែរ ផលិត​ករ​និង​អ្នក​ដឹក​នាំ​ខាង​លើ បាន​បញ្ចេញ​រូប​ភាព​ជា​ច្រើន​សន្លឹក ដែល​ធ្លាប់​ផ្អែម​ល្ហែម​ជា​មួយ​គ្នា រស់​នៅ​ដូច​ប្តី​ប្រពន្ធ មាន​ការ​កៀក​កើយ ថើប​មាត់ ថើប​ថ្ពាល់ ជិះ​ពី​លើ ដែល​ធ្វើ​ឲ្យ​មហាជន​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ។

នៅ​ក្នុង​សារ​ដែល​បាន​សរសេរ​រៀប​រាប់​ខាង​លើ ក៏​មាន​អ្នក​មក​ចូល​រួម​ផ្តល់​ជា​យោល​ផង​ដែល ដែល​បាន​សរសេរ​ថា សម​គ្នា​ណាស់​អូន​នាក់​ទាំង​ពីរ​ត្រូវ​តែ​រឹង​មាំ​ បើ​ស្រលាញ់​មិន​បាច់​ខ្លាច​ពណ៌​មាន​អី​ទេ​ សំខាន់​ស្រលាញ់​គ្នា​មិន​ថា​ មាន​រឿង​អ្វី​ខ្លះ​ទេ ត្រូវ​តែ​ទទួល​យក​ការ​ពិត ថា​យើង​ស្រលាញ់ បើ​សិន​ជា​យើង​បែក​គ្នា វា​ជា​កំហុស​របស់​យើង មក​ពី​យើង​ធ្វើ​អោយ​គេ​រស់​នៅ​ជា​មួយ​យើង​មិន​បាន​ មក​ពី​យើង​ធ្វើ​អោយ​គេ​ស្រលាញ់​យើង​មិន​បាន កុំ​តូច​ចិត្ត​អូន​មនុស្ស​យើង​ត្រូវ​រក​ចំនុច​ខុស​អោយ​ឃើញ​ចំនុច​សំខាន់​របស់​ខ្លួន​ (ធ្វើ​ខ្លួន​ឯង​អោយ​មាន​ប្រយោជន៍​ទើប​មាន​អ្នក​ចង់​នៅ​ក្បែរ​ខ្លួន​យើង) ។

កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៦ គេ​ក៏​បាន​ចាំ​ថា យូរី ធ្លាប់​បាន​ដឹក​ដៃ​គូ​ស្នេហ៍​ខ្លួន ឈ្មោះ រ៉េត នេះ​ទៅ​សាង​ស្នេហា​នៅ​ប្រទេស​ថៃ ផង​ដែរ ៕