អគ្គីភ័យ​លេប​ផ្ទះ​ពលរដ្ឋ​១​ខ្នង​ទាំង​ស្រុង

ខេត្តស្វាយរៀង ៖​មាន​អគ្គីភ័យ​មួយ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០​ខែ​ឧសភា​ឆ្នាំ​២០១៧​នៅ​ភូមិ​ស្វាយ​ក្ងោ​ឃុំ​ស្វាយ​ជ្រំ​ស្រុក​ស្វាយ​ជ្រំ​បណ្ដាល​អោយ​ឆេះ​ផ្ទះ​ប្រជា​ពល​រដ្ឋ​អស់​មួយ​ខ្នង​ទាំង​ស្រុង​ដែលទំហំ​6×7ម​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ជញ្ជាំង​ស័ង្កសី​ដែល​បណ្តាល​មក​ពី​ទុស្សេ​ខ្សែ​ភ្លើង ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​អោយ​ដឹង​ថា​ម្ចាស់​ផ្ទះ​ដែល​ភ្លើង​ឆេះ​ផ្ទះ​នោះ​មាន​ឈ្មោះ​ភា នាង​ភេទ​ប្រុស​អាយុ​58​ឆ្នាំ​ប្រពន្ធ​ឈ្មោះ សួស លី អាយុ​53​ឆ្នាំ​នៅ​ភូមិ​ឃុំ​កើត​ហេតុ​ខាង​លើ ។

សម្ភារៈ​ខូច​ខាត​រួម ​មាន​ផ្ទះ1ខ្នង​(ខូច​ខាត​ទាំង​ស្រុង​)​,ទូរទស្សន៍2​គ្រឿង​,មាស7ជី,​ប្រាក់​ដុល្លារ​100$,​មូតូម៉ាកគុបជ្រុង1គ្រឿង,​ប្លង់ដី7ប្លង់,​ស្រូវ​30​ការ៉ុង,​​បាស់​និង​អាំ​ភ្លី​1​គ្រឿង ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា នៅ​ក្នុង​ហេតុការណ៍​នេះ​មិន​បណ្ដាល​អោយ​មាន​គ្រោះ​ថ្នាក់​ដល់​មនុស្ស​ទេ ។