ម៉ូតូ​២​គ្រឿង​បុក​គ្នា បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​និង​ម្នាក់​ទៀត​របួស​ធ្ងន់

ខេត្ត​តាកែវ ៖ ហេតុការណ៍​នេះ​កើត​ឡើង​នៅ​ថ្ងៃ ២៩ ខែឧសភា ឆ្នាំ ២០១៧ វេលា​ម៉ោង ២៣ និង១៥ នាទី នៅ​លើ​ផ្លូវ​លេខ 1TK1 ចន្លោះ​គីឡូ​ម៉ែត្រ​លេខ ១៥-១៦ក្នុង​ស្ថិត​ភូមិ ពួន​កក ឃុំ​បា​ស្រែ ស្រុក​អង្គរបុរី ខេត្តតាកែវ ។



គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​កើ​ឡើង​រវាង​ម៉ូតូ និង​ម៉ូតូ​ដែល​ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា ដែល​ម៉ូតូ​ទី១ ម៉ាក Honda Dream C125 ពណ៍​ខ្មៅ សេរី​ឆ្នាំ ២១០៥ ពាក់​ស្លាក​លេខ កំពត 1E-4428 បើ​បរ​ដោយ​ឈ្មោះ សឹង សុ​ភ័​ក្រ ភេទ​ប្រុស អាយុ២៧ ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ទីលំនៅ​ភូមិ កំពង់ហ្លួង ឃុំ អង្គរបុរី ស្រុក​អង្គរបុរី ខេត្តតាកែវ បើកបរ​ដោយ​មិន​បាក់​មួក​សុវត្ថិ​ភាព បាន​ស្លាប់​ពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ។


ចំណែក​ម៉ូតូ​មួយ គ្រឿង​ទៀត​ម៉ាក Honda Wav iពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 1U-3169 បើកបរ​ដោយ​ឈ្មោះ ម៉ៅ ហេង ភេទ​ប្រុស អាយុ ៣២ ឆ្នាំ មាន​ទីលំនៅ​ភូមិ ផ្សា​ជ្រែ ឃុំ​អង្កាញ់ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ បើកបរ​ដោយមាន​ពាក់មួក​សុ​វត្តិភាព រង របួស​ធ្ងន់​ត្រូវ បាន​បងប្អូន​បញ្ជូន ទៅ​កាន់​មន្ទីរ​ពេទ្យ​ខេត្តតាកែវ ៕