កាច់​កញ្ចក់​រថយន្ត​ពេល​យប់​ត្រូវ​ជាប់​អន្ទាក់

ភ្នំពេញ៖ កាល​ពី​វេលា​ម៉ោង​២​និង​៣០​នាទី​យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៧ នៅ​ក្នុង​បុរី​ពិភព​ថ្មី ស្ថិត​នៅ ក្នុង​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ

មុខ​​សញ្ញា​កាច់​​កញ្ចក់​​រថយន្ត​និង​លួច​ទ្រព្យ​សម្បត្តិ​ប្រជា​ពល​រដ្ឋពេល យប់​ត្រូវ​បាន​កម្លាំង​សន្តិសុខ​បុរី​ពិភព​ថ្មី​ធ្វើ​ការ​ចាប់​ខ្លួន​បាន ខណៈ​ពេល​ដែល ជន​នោះ​ចូល​ទៅ​ធ្វើ​សកម្ម​ភាព នៅ​ក្នុង​បុរី​ខាង​លើ​បន្ទាប់​មក​សន្តិសុខ​បាន​នាំ យក​ជន​នោះ​ទៅ​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ចោមចៅ​ដើម្ប​ធ្វើ​ការ​សាក​សួរ​និង​កសាង​សំណុំ​រឿង​ចាត់​ការ​តាម​ច្បាប់ ។

ដោយឡែក​ជន​សង្ស័យ​ខាង​លើ​នោះ​ឈ្មោះ អ៊ុំ ម៉ៅ ២១​ឆ្នាំ ស្នាក់​នៅ​ម្ដុំ​មាត់​ទន្លេ ក្នុង​ខណ្ឌ​ដូនពេញ និង​មាន​ស្រុក​កំណើត​នៅ​ក្នុង​ភូមិ​អំពិល ឃុំ​ប្រាសាទ ស្រុក​កំពុង​ត្របែក ខេត្ត​ព្រៃវែង​ ៕