យុវជន​ដែល​រង​ការ​ ​វាយ ​ដំ ទាត់ ធាក់ ពី សំណាក់​​ក្រុម​អ្នក​គាំ​ទ្រ​គណបក្ស​សង្រ្គោះ​ជាតិ សម្រេច​ដាក់​ពាក្យ​ប្តឹង​នៅ​ប៉ុស្តិ៍​ស្ទឹង​មានជ័យ

នៅ​ល្ងាច​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៧​នេះ យុវជន​ដែល​រង​ការ​វាយ​ដំ​ទាត់​ធាត់ ពី​សំណាក់​ក្រុម​អ្នក​គាំ​ទ្រ​គណ​បក្ស​សង្រ្គោះ​ជាតិ​ជា​ច្រើន​នាក់ ក្នុង​ពេល​កំពុង​ហែ​ក្បួន​ឃោសនា​នៅ​ម្តុំ​ស្ទឹង​មាន​ជ័យ បាន​នឹង​កំពុង​ដាក់​ពាក្យ​បណ្តឹង ប្តឹង​ក្រុម​អ្នក​គាំទ្រ គណ​បក្ស​សង្រ្គោះ​ជាតិ​ជា​ច្រើន​នាក់ នៅ​នគរបាល​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ ដែល​បាន​វាយ​ទាត់​ធាត់​លើ​រូប​គាត់ នៅ​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៧​នេះ។ យុវ​ជន​ដែល​រង​គ្រោះ ដោយ​សារ​ក្រុម​អ្នក​គាំ​ទ្រ​គណ​បក្ស​សង្រ្គោះ​ជាតិ​មាន​ឈ្មោះ សេក សាម៉ុន អាយុ​២៧​ឆ្នាំ ។

សូម​បញ្ជាក់​ថា កាល​ពី​ម្សិល​មិញ អ្នក​គាំ​ទ្រ​គណ​បក្ស​សង្រ្គោះ​ជាតិ​ជា​ច្រើន​នាក់ បាន​នាំ​គ្នា​ព្រួត​វាយ​យុវ​ជន​ម្នាក់​យ៉ាង​ដំណំ​នៅ​ទី​សាធារណៈ​តាម​ដង​ផ្លូវ​ព្រះ​មុនី​រ៉េត ខណៈ​កំពុង​ហែ​ឃោសនា​រក​សម្លេង​ឆ្នោត នៅ​វេលា​ម៉ោង​ប្រមាណ​៥​ល្ងាច ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៧​ ម្តុំ​ស្ទឹង​មាន​ជ័យ រាជ​ធានី​ភ្នំពេញ។

សកម្មភាព​វីដេអូ​ដែល​បង្ហោះ​ពេញ​ហ្វេស​ប៊ុក​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ក្រុម​យុវ​ជន​គណ​បក្ស​សង្រ្គោះ​ជាតិ បាន​វាយ និង​លោត​ទាត់​ធាក់​លើ​យុវ​ជន​ម្នាក់ ក្នុង​ឯក​សណ្ឋាន​ស៊ី​វិល៕