ជន​ជាតិ​​ឡាវ​​ម្នាក់​​រក​​ត្រី ជួប​​ព្យុះ​​លង់​​ស្លាប់ អណ្ដែត​​ដល់​​ស្ទឹង​ត្រែង

ស្ទឹងត្រែង៖ បុរស​ជនជាតិ​ឡាវ​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្តែត​ទឹក​ក្នុង​ដង​ទន្លេ​មេគង្គ​កាល​ពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ថ្ងៃ​ទី​២៩​ខែ​ឧសភា​ឆ្នាំ​២០១៧ នៅ​ចណុច​កោះ​ពាង​ស្ថិត​ក្នុង​ភូមិ​កោះ​ល្ង​ឃុំ​ព្រះ​រំកិល​ស្រុក​ថា​ឡាបរិវ៉ាត់ ខេត្ត​ស្ទឹង​ត្រែង ។

ជន​រងគ្រោះ​ឈ្មោះ ប៊ុត ​អាយុ​ប្រហែល​៤០​ឆ្នាំ​មាន​ទី​លំ​នៅ​ភូមិ​កោះ​ដេត​ស្រុក​មឿង​ខូង​ខេត្ត​ចំប៉ាសាក់ ប្រទេសឡាវ ។

យោង​តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា សាក​សព​ជន​ជាតិ​ឡាវ​ដែល​គេប្រទះ​ឃើញ​អណ្តែត​ទឹក​នោះ​ត្រូវ​បាន​បង​ប្អូន​និយាយ​ថា​នៅ​យប់​ថ្ងៃ​២៨​ឧសភា​ជន​រងគ្រោះ​និង​គ្នា​គេ​ម្នាក់​ទៀត​បាន​ចេញ​ទៅ​រក​ត្រី​ហើយ​ក៏​មាន​ភ្លៀង​ព្យុះ​បង្ក​ឱ្យ​លេច​ទូក​ម្នាក់​បាន​លង់​ស្លាប់​និង​ម្នាក់​ទៀត​បាន​ហែល​រួច​ផុត​ពី​ក្តី​ស្លាប់ ហើយ​ត្រូវ​បាន​ប្រជា​នេសាទ​រាយ​ការណ៍​ទៅ​សមត្ថកិច្ច​និង​ស្រាវ​ជ្រាវ​រក ទើប​ដឹង​ថា​ជន​រង​គ្រោះ​ជា​ជន​ជាតិ​ឡាវ​លិច​ទូក​ក្នុង​ទឹក​ដី​ឡាវ​ហូរ​មក​ក្នុង​ទឹក​ដី​កម្ពុជា​។​

បច្ចុប្បន្ន​ជន​រងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ទាក់​ទង​ទៅ​សមត្ថកិច្ច​ឡាវ​ហៅ​បង​ប្អូន​ជន​រងគ្រោះ​យក​សព​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕