ទុស្សេ​ខ្សែ​ភ្លើងឆេះ​ឃ្លាំង​គ​ក្រណាត់ ​​ផ្អើល​អស់​អ្នក​ជិត​ខាង

ខេត្តកណ្តាល៖ កាល​ពី​វេលា​ម៉ោង​១៤​និង​៤៥​ថ្ងៃ​ទី​២៩​ខែ​ឧសភា​ឆ្នាំ​២០១៧ នៅ​ចំណុច​ឃ្លាំង​ភូមិ​ដេីមគ​សង្កាត់​ដេីមមៀន​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល មាន​អគ្គីភ័យ​បាន​ឆាប​ឆេះ​ឃ្លាំង​ស្តុបគ​និង​ក្រណាត់​បណ្តាល​ឲ្យ​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​អ្នក​ជិត​ខាង​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គី​ភ័យ​មក​បាញ់​ ។

មា្ចស់​ឃ្លាំង​មាន​ឈ្មេាះ ឈឹម សីុធិន ​ភេទ​​ប្រុស​អាយុ​៣២​ឆ្នាំ​មុខ​របរ​ធ្វេី​ខ្នើុយ​រស់​នៅ​ភូមិ​ឃុំ​កេីត​ហេតុ​ខាង​លេី ។​

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​បណ្ដាល​មក​ពី​ទុស្សេ​ខ្សែ​ភ្លើង ទើប​​មាន​អគ្គីភ័យ​ឆាប​ឆេះ​នេះ​ឡើង ហើយ​ឃ្លាំង​ដែល​ឆេះ​នោះ​មាន​ទំហំ​ទទឹង​៦m​បណ្តោយ​ស្មើរ​និង​៩m​ធ្វេី​អំពី​ថ្ម​ប្រក់​សង្ក័សី​សម្ភារ:​ខូច​ខាត​ដូច​ជា​ឆេះ​ក្រណាត់​០៣​ប៉ាវ និង សម្ភារៈ​ក្នុង​ឃ្លាំង​ឆេៈ​អស់​​មួយ​​ចំនួន​តូច​ទៀត​ដែរ ។

ក្នុង​អគ្គីភ័យ​នេះ​បាន​ប្រើ​ប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង​ទើប​រលត់​ទៅ​វិញ​ម៉េាង​១៥​និង​១៥​នាទី​ហើយ​មិន​បណ្តាល​ឲ្យ​រង​របួស​ទេ ៕