នេះ​ហើយ មុខ​ឪពុក​ស៊ី​កូន​ស្រី​ខ្លួន​ឯង​ទាំង​៣​នាក់

ខេត្តកំពង់ចាម៖ បុរស​ពោះម៉ាយ​ប្រពន្ធ​ស្លាប់​ចោល​ម្នាក់ បាន​ធ្វើ​សកម្មភាព​រំលោភ​កូន​ស្រី​បង្កើត​ខ្លួន​ជា​ច្រើន​លើក​ច្រើន​គ្រា បន្ត​បន្ទាប់​គ្នា គឺ កូន​ច្បង កូន​ប្អូន​និង​កូន​កណ្ដាល ជា​ចុង​ក្រោយ​គេ តែ​ត្រូវ​បែកការ ត្រូវ​សមត្ថកិច្ច​ចាប់​វ៉ៃ​ខ្នោះ កាល​ពី​វេលា​ម៉ោង​១០​យប់ ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ​២០១៧។

បុរស​សង្ស័យ​ដែល​ជា​ឪពុក​ឈ្មោះ យូរ សាន អាយុ​៤៦​ឆ្នាំ ជា​អ្នក​ធ្វើ​ចម្ការ ជា​បុរស​ពោះម៉ាយ​ប្រពន្ធ​ស្លាប់​ចោល បន្សល់​ទុក​កូន​ស្រី​៣​នាក់ ដែល​កូន​ស្រី​ច្បង​អាយុ ១៨​ឆ្នាំ កូន​ទី​២ អាយុ​១៦​ឆ្នាំ និង​កូន​ស្រី​ពៅ​អាយុ​១០​ឆ្នាំ។

តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា មុន​ពេល​ចាប់​ខ្លួន​នៅ​ពេល​វេលា​កើត​ហេតុ​ខាង​លើ ឪពុក​ចិត្ត​តិរច្ឆាន​បំផ្លាញ​កូន​ស្រី​ខ្លួន​នេះ បាន​ធ្វើ​សកម្មភាព​ចាប់​រំលោភ​កូន​ស្រី​ទី​២ (កូន​ស្រី​កណ្ដាល) ទៀត តែ​មិន​បាន​សម្រេច​ត្រូវ​ជន​រងគ្រោះ ស្រែក​យំ​ឡាំប៉ា ឆោឡោ​ឡើង រហូត​ឮ​ដល់​អ្នក​ជិត​ខាង ទើប​សមត្ថកិច្ច​ចុះ​ដល់​កន្លែង​កើត​ហេតុ ហើយ​ឃាត់​ខ្លួន​តែ​ម្ដង។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជន​សង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិត​ជា​បាន​ធ្វើ​សកម្មភាព​រំលោភ​កូន​ស្រី​ខ្លួន​ពិតប្រាកដ​មែន។

ប្រភព​បាន​បន្ត​ទៀត​ថា ដំបូង​ឡើយ បុរស​ជា​ឪពុក​ខាង​លើ​នេះ រស់​នៅ​ជុំ​គ្នា​ជាមួយ​ប្រពន្ធ​កូន​នៅ​ឯ​ខេត្ត​កំពង់​ធំ ប្រកប​របរ​ធ្វើ​ចម្ការ។ មាន​ពេល​ខ្លះ​ប្រពន្ធ​បាន​ឃើញ​ទង្វើ​របស់​ប្ដី បាន​រំលោភ​កូន​ស្រី​ច្បង ប្រពន្ធ​ក៏​បាន​ប្រាប់​ប្ដី​កុំ​ឲ្យ​ធ្វើ​បែប​នេះ​ទៅ​លើ​កូន​ទៀត តែ​ប្ដី​មិន​ព្រម​តាម គឺ​នៅ​តែ​ប្រព្រិត្តិ​អំពើ​ថោក​ទាប​លាមក​នេះ​ទៀត។ ប្រពន្ធ​ទ្រាំ​មិន​បាន​ក៏​បាន​នាំ​កូន​ស្រី​ទាំង​៣​នាក់​នោះ​មក​រស់​នៅ​ខេត្ត​កំពង់​ចាម​ដែល​ជា​ស្រុក​កំណើត​វិញ។ ចំណេរ​កាល​ក្រោយ​មក ប្រពន្ធ​នោះ​ក៏​មាន​ជំងឺ ហើយ​ស្លាប់​ចោល​កូន​ស្រី​ទាំង​បី​នាក់​ឲ្យ​នៅ​កំព្រា​ម្ដាយ​ទៅ។

ក្រោយ​ពី​ប្រពន្ធ​ស្លាប់​ចោល​ទៅ បុរស​ខាង​លើ​ក៏​នៅ​តែ​បន្ត​សកម្មភាព​រំលោភ​កូន​ស្រី​របស់​ខ្លួន​បន្ត​ទៀត។ តែ​យប់​ចុង​ក្រោយ​នេះ ត្រូវ​អស់​លក្ខណ៍ គឺ​នៅ​ថ្ងៃ​ខែ​ឆ្នាំ​កើត​ហេតុ​ខាង​លើ ជន​សង្ស័យ​ចាប់​រំលោភ​កូន​ស្រី​ទី​២​ទៀត តែ​មិន​បាន​ក៏​ប្រើ​ហិង្សា​វាយ​កូន​ស្រី ហើយ​ក៏​បែកការ ឮ​ដល់​អ្នក​ជិត​ខាង ហើយ​សមត្ថកិច្ច​បាន​ចុះ​ឃាត់​ខ្លួន​ មក​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម​តែម្ដង​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជន​សង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិត​ជា​បាន​ធ្វើ​សកម្មភាព​រំលោភ​កូន​ស្រី​ខ្លួន​ពិតប្រាកដ​មែន។