ទុក​មិន​ប្រយ័ត្ន លោក​ចោរ​​ខ្ចី​ទៅ​បាត់

ស្រុក​កៀន​ស្វាយ​៖ ជន​សង្ស័យ​២​នាក់​​ជា​មុុខ​សញ្ញា​ប្រើ​ប្រាស់​និង​ចែក​ចាយ​គ្រឿង​ញៀន​ហើយ​ក៏​ជា​មុខ​សញ្ញា​លួច​យ៉ាង​សកម្ម​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​បាន កាល​ពី​ថ្ងៃ​ទី​២៨.​០៥​.២០១៧​វេលា​ម៉ោង​១៣.​០៣​នាទី​នៅ​ចំណុច​រោង​ការ​ដ្ឋាន​បូប​ខ្សាច់​ភូមិ​ឬស្សី​ស្រុក​ឃុំ​ឈើ​ទាល​ស្រុក​កៀន​ស្វាយ ខេត្តកណ្ដាល ។

ជន​រង​គ្រោះ​ឈ្មោះ ជុំ ដា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជន​ជាតិិ​ខ្មែរ មុ​ខ​របរ កម្មករ​ក្រុម​ហ៊ុន​បូប​ខ្សាច់ មាន​​ទី​លំនៅ​សព្វ​ថ្ងៃ​ភូមិ​កាកាប.​សង្កាត់​កាកាប​.ខណ្ឌពោធិសែនជ័យ ។

ជន​សង្ស័យ​ឈ្មោះ​អ៊ន គឹម​ស្រ៊ាន់ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ ជន​ជាតិ ខ្មែរ​មុខ​របរ មិន​ពិត​ប្រាក​ដ​មាន​ទី​លំ​នៅ​ភូម​ឬស្សី​ស្រុក​2.​ឃុំ​ឈើ​ទាល​ស្រុក​កៀន​ស្វាយ.ខេត្ត​កណ្ដាល ។

ប្រភព​ព័ត៌​មាន​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ខែ​ឆ្នាំ​និង​ពេល​ម៉ោង​ខាង​លើ មាន​ឈ្មោះ​ជុំ ស្រី​មុំ​ភេទ​ស្រី​អាយុ​២៦​ឆ្នាំ និង ឈ្មោះ​ប៉ាវ ម៉ា​ឡេ​ភេទ​ស្រី​អាយុ​៣២​ឆ្នាំ មុខ​របរ​ជា​កម្មករចុង​ភៅ​នៅ​ក្នុង​ការ​ដ្ឋាន​បូប​ខ្សាច់​ខាង​លើ​កំពុង​អង្គុយ​នៅ​ក្នុង​រោង​ការ​ដ្ឋាន​កន្លែង​កើត​ហេតុ ស្រាប់​តែ​ឃើញ​ជន​សង្ស័យ​មាន​កាន់​កា​រ៉ុង​ស០១​និង​កណ្ដៀវ​កកុក​មក​រោង​ការ​ដ្ឋានបូប​ខ្សាច់ ហើយ លួច​យក​សត្វ​មាន់​ឈ្មោល​ពូជ​បង្កាត់​មេ​០១​ក្បាល​ដែល​នៅ​ក្នុង​ទ្រុង ។

ពេល​ឃើញ​ដូច​នេះ​ឈ្មោះ ជុំ ស្រីមុំ និង​ឈ្មោះ​ប៉ាវ ម៉ាឡេ បាន​ស្រែក​ថា៖ ចោរ​ៗ ឮ ដូច​នេះ​ជន​សង្ស័យ​បាន​ចាប់​បី​មាន់​ហើយ​រត់​គេច​ខ្លួន​ចូល​ក្នុង​ព្រៃ​ចំការ​ស្វាយ ស្រប​គ្នា​នោះ​ដែរ​មាន​ឈ្មោះ​លឹម ផានិត​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​និង​ឈ្មោះ​ជុំ សុផាត ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​ជា​កម្មករ​ការរ​ដ្ឋាន​បូប​ខ្សាច់​ដូច​គ្នា បាន​រត់​ដេញ​តាម​ចាប់​ជនសង្ស័យ​ចូល​ក្នុង​ចំការ​ស្វាយ​បាន​ប្រហែល​400​ម៉ែត្រ​ទើប ចាប់​ជន​សង្ស័យ​បាន​តែ​បាត់​មាន់​ពូជ​មិន​ឃើញ​ក៏​នាំ​ខ្លួន​ជន​សង្ស័យ​មក​រោង​ការ​ដ្ឋាន​បូប​ខ្សាច់​ហើយ​បាន​ប្ដឹង​ប៉ុស្តិ៍​នគរបាល​ឈើ​ទាល​ឲ្យ​ជួយ​អន្តរាគមន៍​និង​នាំ​ខ្លួន​ជន​សង្ស័យ​មក​ប៉ុស្តិ៍​ដើម្បី​ធ្វើ​ការ​សាក​សួរ តែ​ជន​សង្ស័យ​ឆ្លើយ​ម្ដង​យក​មាន់​ទុក​នៅ​កន្លែងនេះ​ម្ដង​ទុក​កន្លែង​នោះ មិន​ច្បាស់​លាស់ ទើប​នាំ​ខ្លួន​ជន​សង្ស័យ​មក​ផ្នែក​ជំនាញស្រុក ដើម្បី​សាក​សួរ​បន្ត​តាម​នីតិ​វិធី ម្ចាស់​មាន់​ពូជ​បាន​បញ្ជាក់​ថា​មាន់​ពូជ​០១​ក្បាល​នេះ​ទិញ​មក​សម្រាប់​បង្កាត់​ពូជ​ក្នុង​តំលៃ​150$ ៕