ជិះ​លឿន​ដូច​គ្នា​មិន​ដឹង​ទៅ​បន្ទោសអ្នកណា​ ?

តាកែវ: គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ដ៏​រន្ធត់​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​និង​រង​របួស​៣​នាក់​ដែល​ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១២ និង​៣០ នាទី​ថ្ងៃ​ទី ២៨ ខែ​ឧសភា ឆ្នាំ​២០១៧​​តាម​​បណ្ដោយ​​​ផ្លូវ​​លេខ ១២៩ ចន្លោះ​បង្គោល​​គីទ្បូ​​ម៉ែត្រ​​លេខ ១៣ ទៅ១៤ ​ភូមិ​​សៃ​វ៉ា ឃុំ​​ព្រៃ​ផ្ដៅ ស្រុក​​ព្រៃកប្បាស ខេត្ត​​តាកែវ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ម៉ូតូ​ម៉ាក ស្មាស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BG. 88 63 បើក​បរ​ដោយ​ឈ្មោះ លឿង​សេក ភេទ​ប្រុស អាយុ ២៣ ឆ្នាំ មុខ​របរ កសិករ រស់​នៅ​ភូមិ​ស្លា ឃុំ​ស្លា ស្រុក​សំរោង ខេត្តតាកែវ ស្លាប់​​នៅ​​កន្លែង​​កើត​ហេតុ​​និង​​អ្នក​រួម​ដំណើរ​​ឈ្មោះ នូ លាង ហុង ភេទ​ប្រុស អាយុ ១៧ ឆ្នាំ មុខ​របរ កសិករ រស់​នៅ​ភូមិ​ឃុំ​ជា​មួយ​គ្នា រង​របួស​ធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ខេត្ត ។

អ្នក​បើក​ម៉ូតូ​​ម៉ាក កុប​មូល C50 ពណ៌​ទឹក​ប៊ិច ពាក់​ស្លាក​លេខ​ច.​៩២៧៣​កណ​១ អ្នក​បើក​បរ​មិន​ស្គាល់​ឈ្មោះ​រង​របួស​ធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ខេត្ត​តាកែវ ។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​ចុះ​មក​ធ្វើ​ការ​វាស់​វែង​និង​យក​ម៉ូតូ​ទៅ​រក្សា​ទុក​ ដើម្បី​ដោះ​ស្រាយ​ពេល​ក្រោយ ចំណែក​សាក​សព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕