ម៉ូតូ​២​គ្រឿង​បុក​គ្នា​បណ្ដាល​ឲ្យ​ស្លាប់​២​នាក់​ភ្លាមៗ

ខេត្តតាកែវ៖ ម៉ូតូ២គ្រឿងបុកគ្នាបុក​គ្នា​លាន់​ដូច​រន្ទះ បណ្តាល​ឲ្យ២នាក់​ស្លាប់​និង ២នាក់​រងរបួសធ្ងន់ ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​ល្ងាច​ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៧ ស្ថិតនៅ លើផ្លូវ​លេខ ១២៩ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៩-២០ ភូមិ​អង្គ​ក្រសាំង ឃុំ​ព្រៃ​ល្វា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ។

បើ​តាម​ប្រភព​ព័ត៌មាន​បាន​​ឲ្យ​​ដឹង​​ថា គ្រោះ​ថ្នាក់​នេះ​​កើត​ឡើង​​រវាង​​ម៉ូតូ​​និង​​ម៉ូតូ​​ធ្វើ​​ដំណើរ​បញ្ច្រាស​​គ្នា​​ក្នុង​​ល្បឿន​​លឿន បណ្តាល​​ឱ្យ​​បុក​គ្នា​​យ៉ាង​​ពេញ​ទំហឹង ដែល​​ម៉ូតូ​​មួយ​​គ្រឿង​​ម៉ាក​ហុង​ដា​​ឌ្រី​ម ពណ៌​​ខ្មៅ បើកបរ​​​ដោយ​​ឈ្មោះ ឈុ​ន សុវណ្ណ​រិ​ទ្ធ ភេទ​​ប្រុស អាយុ​​១៧​​ឆ្នាំ រស់​នៅ​​ភូមិ​​ព្រៃ​​ល្វា​​លិច ឃុំ​​ព្រៃ​​ល្វា ស្រុក​ព្រៃក​ប្បាស ស្លាប់​​ភ្លាម​​ៗ​​នៅ​​និង​​កន្លែង ចំណែក​​អ្នក​រួម​​ដំណើរ​​ឈ្មោះ ស្រ៊ា​ន ម៉ា​ប់ ភេទ​​ប្រុស អាយុ​១៧​​ឆ្នាំ ជា​​សិស្ស រង​​របួស​ធ្ងន់ ។

ចំ​ណែក​​ម៉ូតូ​​១​​គ្រឿង​​ទៀត​​ម៉ាក​ ហុង​ដា​​ឌ្រី​ម ពណ៌​​ខ្មៅ​​ដូច​​គ្នា បើក​​ដោយ​​ឈ្មោះ ច​ន មក​រា ហៅ​​ឡា ភេទ​​ប្រុស អាយុ​​១៧​​ឆ្នាំ មុខរបរ​កសិករ រស់​នៅ​​ភូមិ​​អង្គ​​សង្កែ ឃុំ​​ពោធិ៍​​រំចាក ស្រុក​​ព្រៃ​កប្បាស ស្លាប់​​ភ្លាម​​នៅ​​និង​​កន្លែង​កើត​ហេតុ ចំណែក​​អ្នក​​រួម​​ដំណើរ​​ម្នាក់​​ទៀត​​ឈ្មោះ វង់ ចាវ ភេទ​​ប្រុស អាយុ​​១៨​​ឆ្នាំ មុខ​របរ​​កសិករ រង​​របួស​​ធ្ងន់ ភ្លាម​ៗ​នោះ​អ្នក​រងរបួស​ធ្ងន់​ត្រូវ​បាន​រថយន្ដ​សង្គ្រោះ​ដឹក​យក​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ប៉ុន្ដែ​ស្ថានភាព​ធ្ងន់​ធ្ងរ​ពេញ​ទើប​បញ្ជូន​មក​មន្ទីរ​ពេទ្យ​កាល់​ម៉្រែត​ភ្លាមៗ​ ។

ក្រោយ​ពេល​កើត​ហេតុ​​សមត្ថកិច្ច​ជំនាញ​ចុះ​មក​ធ្វើ​ការ​វាស់​វែង​និង​អូស​ម៉ូតូ​ទាំង​២ យក​ទៅ​រក្សា​ទុក​​នៅ​​អធិការដ្ឋាន​​នគរ​បាល​​ស្រុក រង់​ចាំ​ដោះ​ស្រាយ​​នៅ​ពេល​​ក្រោយ ៕