ជីវិត​ជា​ការ​ត​ស៊ូ

ក្មួយ​ប្រុស​ម្នាក់​ជា​យុវ​សិស្ស​ថ្នាក់​ទី​១០​នៃ​វិទ្យាល័យ​ច្បារ​អំពៅ​បាន​ខិត​ខំ​ពុះ​ពារ​គ្រប់​ឧបសគ្គ​ដើម្បី​បន្ត​ការ​សិក្សា​ដោយ​មិន​ខ្មាស់​អៀន​នណា​ឡើយ ។​ថ្ងៃ​ឈប់​សម្រាក​ក្មួយ​ប្រុស​រូប​នេះ​ខុស​ពី​ជីវិត​កូន​អ្នក​ផង​មួយ​ចំនួន​ត្រូវ​បាន​ឪពុក​ម្តាយ​នាំ​ដើរ​កំសាន្ត​តាមរមណី ដ្ឋាន​នានា ដោយ​ឡែក​ក្មួយ​ប្រុស​វិញ​ឆ្លៀត​​ពេល ទំនេរ​ជា​មួយ​មួយ​ម៉ូតូ​សង់​កូរ៉េ​កញ្ចាស់​១​គ្រឿង​ដើរ​ជិះ​ដើរ​សុំ​ភ្ញៀវ​ខាត់​សារ៉ា​ស្បែក​ជើង​តាម​ភោជនីយដ្ឋាន​ដើម្បី​សន្សំ​ប្រាក់​ទុក​រៀន​សូត្រ​និង ជួយ​ផ្គត់​ផ្គង់​ម្តាយ​ដែល​ឪពុក​ចុះ​ចោល ។ ជូន​ពរ​ក្មួយ​សុំ​ឲ្យ​មាន​អនាគត​ល្អ