ក្មេង​ប្រុស​ម្នាក់​រអិល​ជើង​ធ្លាក់​ពី​លើ​គោយន្ដ​បណ្ដាល​ឲ្យ​ស្លាប់

ស្រុកល្វាឯម៖ ក្មេង​ប្រុស​ម្នាក់​បាន​រអិល​ធ្លាក់ ពី​លេី​គោ​យន្ត​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​ដែល​​ហេតុ​ការណ៍​នេះ​កាល​ពី​ថ្ងៃ​ទី​២៧.​០៥​.២០១៧ វេលា​ម៉ោង​១៦.​៣០​នាទី នៅ​ចំណុច​ភូមិ​ជ្រោយ​ពិសី ឃុំ​ទឹក​ឃ្លាំង ស្រុក​ល្វា​ឯម ខេត្ត​កណ្តាល ។

ជន​រង​គ្រោះ​ឈ្មោះ ជា វិចិត្រ អាយុ​០៨ ឆ្នាំ​ទី​លំ​នៅ​ភូមិ​ជ្រោយ​ពិសី ឃុំ​ទឹកឃ្លាំង​ស្រុក​ល្វា​ឯម​ ខេត្តកណ្តាល ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា នៅថ្ងៃទី២៧.០៥.២០១៧ វេលា​ម៉ោង​១៦.៣០​នាទី​ឈ្មោះ ជា វិចិត្រ បាន​​រត់​លេង​​នៅ​​ក្បែរ គោ​យន្ត​ដែល ឈប់​ចត​នៅ​ផ្ទះ​របស់​ខ្លួន ហេីយ​ឡើង​ទៅ​លើ​លេង​នៅ​លេី​គោ​យន្ត​ជា​មួយ​ឈ្មោះឡូញ ភារម្យ អាយុ​០២​ឆ្នាំ​បាន​មួយសន្ទុះ​ ស្រាប់​តែ​រអិល​ធ្លាក់ ពី​លើ គោ​យន្ត​បោក​ក្បាល​និង​ផ្លូវ​ថ្នល់​បេ​តុង ឃើញ​ដូច​នោះ​ឈ្មោះ ពេញ ភារម្យ ភេទ ប្រុស អាយុ ៣១ឆ្នាំ​ និង​ប្រជា​ពល​រដ្ឋ​នៅ​ជិត​ខាង​ផ្ទះ​បាន ទៅ​លើក​ជន​រងគ្រោះ​មក​ធ្វើ​ចលនា ជន​រង​គ្រោះ​ស្រែក​ថា ឈឺ​ពោះ​ណាស់ ពីរ​បី​ម៉ាត់ ក៏​ស្ងាត់​មាត់​ទៅ​​បាន​មួយ​សន្ទុះ​ក៏​ដាច់​ខ្យល់ ស្លាប់ តែ​ម្តង ។

គួរ​បញ្ជាក់​ថា​ កុមារ​រងគ្រោះ មាន​ជំងឺ​ប្រចាំ​កាយ គឺ​ដុស​សាច់​បំពង់​ក ព្យាបាល​រយៈ​ពេល​មួយ​ឆ្នាំ​ហើយ ។

ក្រោយ​ពេល​កើត​កម្លាំង​ជំនាញ​ចុះ​មក​ពិនិត្យ​សាក​សព​បាន​ប្រាប់​ថា កុមារ​​រង​គ្រោះ​ពិត​ជា រអិល​ធ្លាក់​ស្លាប់ ពិត​ប្រាកដ​មែន សាក​សព​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ ដេីម្បី​ធ្វេី​បុណ្យ​តាម​ប្រពៃណី ៕