Pey New «អើយ គ្រាន់​តែ​ឆាត​អាច​បំបែក​ស្នេហា​ជាង​២​ឆ្នាំ»

រាជធានី​ភ្នំពេញ៖ បន្ទាប់​ពី​គណនី​ហ្វេសប៊ុក ឈ្មោះ Uno Noto បាន​បង្ហោះ​ព័ត៌មាន​ដោយ​ចោទ​ប្រកាន់ គណនី​ហ្វេសប៊ុក​មួយ​ទៀត​ដោយ​អះអាង​ថា​ជា​ប្រពន្ធ​ខ្លួន ហើយ​បាន​លួចលាក់​មាន​ប្រុស​ថ្មី នោះ ថ្មី​ៗ​នេះ​គណនី​ហ្វេសប៊ុក​ឈ្មោះ Pey New បាន​ចេញ​មុខ​បក​ស្រាយ​ក្នុង វីដែអូ​ឡាយ​ថា៖ ហ៊ឹម​… គ្រាន់​តែ Chat អាច​បំបែក​ស្នេហា​ជាង​ពីរ​ឆ្នាំ​បាន។ ក្នុង​វីដេអូ​នោះ​នាង​បាន​បញ្ជាក់​ច្បាស់​ៗ​ថា ការ​លេង​ឆាត​ជាមួយ​គេ​នោះ គឺ​នាង​ចង់​បាន​ការ​ចាប់​អារម្មណ៍​ពី​ប្ដី​ប៉ុណ្ណោះ ព្រោះ​ថា នាង​ត្រូវ​បាន​ប្ដី​មិន​ខ្វល់ខ្វាយ ឲ្យ​នៅ​ផ្ទះ​តែ​ម្នាក់​ឯង។

នាង​បាន​បញ្ជាក់​ច្បាស់​ៗ​ដែរ​ថា នាង​មិន​ទទួល​យក​ពាក្យ​ថា​ក្បត់​ទេ នាង​ព្រម​ទទួល​កំហុស​ត្រឹម​តែ បាន​លេង​ឆាត​ជាមួយ​ប្រុស​ផ្សេង​ទេ តែ​មិន​បាន​ក្បត់​ចិត្ត​និង​ក្បត់​កាយ​ទេ។

នាង​ក៏​បាន​ជា​បន្ត​ថា ទំនាក់ទំនង​ស្នេហា​រវាង​នាង​និង​បុរស​ជា​ប្ដី​នោះ​បាន​ចប់​សព្វ​គ្រប់​ហើយ មិន​អាច​បន្ត​ទៀត​ទេ។