អ្នកទោសគ្រឿងញៀន៤នាក់ រត់ចេញពីគុក

ទណ្ឌិត​ចំនួន​០៤​នាក់ បាន​លួច​រត់​ចេញពី​ព​ន្ឋ​នាគារ​ខេត្តរតនគិរី​កាលពី​វេលា​ម៉ោង​ជិត​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៧ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា អ្នកទោស​ដែល​លួច​រត់​ចេញពី​គុក​ភ្នំ​ស្វាយ ស្ថិត​នៅ​ក្នុងភូមិ​១ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្តរតនគិរី​នោះ​គឺ​អ្នកទោស​ដែល​ជាប់​ពាក់​ព័​ន្ឋ​នឹង​បទល្មើស​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន ។

ប្រភព​បន្ត​ថា ក្រោយ​រត់​ចេញពី​គុក​បាន​ប៉ុន្មាន អ្នកទោស​ម្នាក់​ក្នុង​ចំណោម​០៤​នាក់​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​នោះ បាន​ត្រូវ​សមត្ថកិច្ច​ចាប់​យក​មក​ឃុំ​វិញ ៕