ឆក់តែ២នាក់បងប្អូនខ្ញំុទេ មិនឲ្យអ្នក​ណា​មកចូលរួមទេ

ខេត្តកំពង់ចាម ៖ បង​ប្អូន​បង្កើត​២​នាក់​បាន​បែក​គំនិត​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្រ្តី​ម្នាក់ ខណៈ​ស្រ្តី​រងគ្រោះ​កំពុង​ធ្វើ​ដំណើរ​ជិះ​ម៉ូតូ​តាម​ផ្លូវ​តែ​ម្នាក់​ឯង កាល​ពី​វេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៧ ស្ថិត​ក្នុង​ភូមិ​កប្បាស ឃុំ​ខ្វិត​ធំ​ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ទាំង​២ ទី​១ឈ្មោះ​រុន រិទ្ធ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ទី២-ឈ្មោះរុន រ៉ូ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ។ អ្នក​ទាំង​២​ជា​បង​ប្អូន​បង្កើត​នឹង​គ្នា រស់​នៅ​ភូមិ​ល្ពាក ឃុំ​ស្រក​ស្រុក​កំពង់​សៀម ខេត្ត​កំពង់​ចាម រួម​ជា​មួយ​ម៉ូតូ​សេ​១២៥ ១​គ្រឿង ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​ឆក់​កាបូប ។

ចណែក​ស្រ្តី​ជន​រង​គ្រោះឈ្មោះងឿន ណារី អាយុ​២៩​ឆ្នាំ នៅ​ភូមិ​សេន​សុន​ជើង ឃុំ​ស្រង៉ែ ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម ។

សមត្ថកិច្ច​បន្ត​ថា ស្រ្តី​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​សេ​១២៥ ស៊េរី​២០១៣ ពណ៌​ខ្មៅ ម្នាក់​ឯង​មក​យក​សម្ភារ:​ពី​ម្ដាយ​ឈ្មោះរិត នៅ​ភូមិ​បារាយណ៍ ឃុំ​ខ្វិត​ធំ ស្រុក​ព្រៃឈរ ដើម្បី​យក​ផ្ញើ​ឲ្យ​ឈ្មោះរិត នៅ​ប្រទេសកូរ៉េ ។

ក្រោយ​ពី​ទទួល​ព័ត៌មាន​ខាង​លើ​នេះ​បាន​ភ្លាម​កម្លាំង​អធិការដ្ឋាន​ស្រុក​ព្រៃឈរ​ដឹក​នាំ​ដោយ​លោកវរសេនីយ៍ឯកកែវ ស៊ាងហ៊ាន់ អធិការ​នគរបាល​ស្រុក​ព្រៃឈរ​បើក​កិច្ច​ប្រតិបត្តិ​ការ​តាម​ប្រម៉ាញ់​ជន​សង្ស័យ​ទាំង​០២​នាក់​បងប្អូន​ខាង​លើ​នេះ​រហូត​ដល់​ចំណុច​ភូមិ​ដៃ​បួន ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ​បង្រ្កាប​បាន​រួម​មាន ជន​សង្ស័យ​ទាំង​០២​នាក់​ខាង​លើ​នេះ ។

វត្ថ​តាង​រឹប​អូស​បាន​រួម​មាន៖
•កាបូប​ស្ពាយ​ធំ​ចំនួន​០១​ក្នុង​នោះ​មាន ៖ អត្ត​សញ្ញាណ​ប័ណ្ណ​១ •ទូរសព្ទ័១•លុយ​ដុល្លារ​១០០ សែក​​១​សន្លឹក •សៀវភៅ​ធនាគា​២​ក្បាល កាបូបដៃតូច១•ចិញ្ជៀនស្លាកទីន០១វង់និងសម្ភារ:មួយចំនួនជារបស់ជនរងគ្រោះ និងម៉ូតូសេ ១២៥ ពណ៌ ខ្មៅសេរី២០១៣ ០១គ្រឿង ពាក់ស្លាក លេខ ភ្នំពេញ 1BU0288 លេខតួ និង ម៉ាស៊ីន 8849524 លុយ៦១០០ រៀល •ការបូបដៃ០១ •ការបូបស្ពាយ •ទូរស័ព្ទ០១ •វ៉ែនតា០១ •ដែកកេស០១•កន្រ្ទៃកាតកញ្ចក់០១ •អត្តសញ្ញាណប័ណ្ណ០១សន្លឹក•ឆ្នាំងសាកទូរស័ព្ទ០១
•កាំបិតជំពុះទង់ ០១ ទុលឡឺវិស០១•សោរខ្សៀរលេខដប់០១ជាវត្ថុតាងរបស់ជនសង្ស័យ ។

ជន​សង្ស័យ​ខាង​លើ ជំនាញ​បាន​នាំ​មក​អធិការ​ដ្ឋាន ដើម្បី​ធ្វើ​ការ​សាក​សួរ​កសាង​សំណុំ​រឿង​តាម​នីតិ​វិធី ៕