ប្ដីប្រពន្ធ​២​នាក់​ជួញ​ដូរ​គ្រឿង​ញៀន​សមត្ថកិច្ច​ឃាត់​ខ្លួន

ភ្នំពេញ៖ នៅថ្ងៃ​ទី​២៥​ខែ​ឧសភា​ឆ្នាំ​២០១៧​ម៉ោង​១​នឹង​៣០​នាទី​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក​ឃាត់​ខ្លួន​ជន​សង្ស័យ​ប្រុស​ស្រី​២​នាក់​ពាក់​ព័ន្ធ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ខុស​ច្បាប់​រួម​នឹង​ថ្នាំ​ញៀន​២​កញ្ចប់​ធំ១​កញ្ចូប់​តូច​ត្រង់​ចំណុច​មុខ​ស្ពាន​អកាស​ស្ទឹង​មាន​ជ័យ ផ្លូវ​២៧១ សង្កាត់ ទំនប់ទឹក ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ។

ឃាត់​ជន​សង្ស័យ​ 2​នាក់ 1 ឈ្មោះ  លាង ដែន​ភេទ ប្រុស អាយុ 37ឆ្នាំ ទីលំ​នៅ​មិន​ពិត​ប្រាកដ មុខ​របរ​ជួញដូរ គ្រឿង​ញៀន  ។
2-ឈ្មោះ សុខ ស្រីលីន ភេទស្រី អាយុ 17ឆ្នាំ ទី​​លំ​នៅ​មិនពិត​ប្រាក​ដ មុខ​របរ គ្មាន បាន​ត្រួត​ពិនិត្យ​រក​ឃើញ​ថ្នាំ​ញៀន​2​​កញ្ចប់ ធំ 1តូច 1​សំភារៈ​ដក​ហូត ម៉ូតូ 1គ្រ ម៉ាក CU
Xi YAMAHA ​ស្លាក​លេខ 1 X 1129pp ត+​ម៉​008116 និង​ទូរសព្ទ័​ដៃ​2​គ្រ សាំ​សុង​1 ណូគា​ខ្មៅ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​អោយ​ដឹង​ថា ​មុន​ពេល​កើត​ហេតុ​ជន​សង្ស័យ​ខាង​លើ​កំពុង​អង្គុយ​លើ​ម៉ូតូ​ម៉ាក​CU Xi YAMAHA  ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ1X.1129 នៅ​ម្តុំ​ស្ពាន​អាកាស​ស្ទឹង​មានជ័យ ក៏​ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍​ទំនប់​ទឹក​កំពុង​ល្បាត​តាម​មូល​ដ្ឋាន​ប្រទះ​ឃើញ​ដូចជា​មាន​ការ​សង្ស័យ​ក៏​បាន​ឃាត់​ខ្លួន​ឆែក​ឆេរ​ទើប​រក​ឃើញ​ថ្នាំ​ញៀន​២​កញ្ចប់​ធំ​១​កញ្ចូប់​១​តូច។

បច្ចុប្បន្ន​ជន​សង្ស័យ​រួម​និង​វត្ថុតាង​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​ទំនប់​ទឹកនាំ​មក​ឃាត់​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចំការមន ដើម្បី​សួរ​នាំ​ចាត់​ការ​តាម​នីតិ​វិធី ៕