ក្មេង​ប្រុស​អាយុ​១២​ឆ្នាំ​ម្នាក់ បាន​លង់​ទឹក​ស្ទឹង​ស្លាប់

ខេត្ដពោធិ៍សាត់ ៖​ក្មេង​ប្រុស​ម្នាក់​ចេញ​មក​ពី​សាលា​រៀន​រួច​ចុះ​ទៅ​លេង​ទឹក​ស្ទឹង បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល ពី​វេលា​ម៉ោង​១១​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៥​ខែ​ឧសភា ឆ្នាំ​២០១៧​នេះ នៅ​ចំណុច​ស្ទឹង ស្ថិត​​ក្នុង​ភូមិ​បោះ​ពួយ ឃុំ​លាច ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ។

ក្មេង​រង​គ្រោះ​ដែល​លង់​ទឹក​ស្ទឹង​ស្លាប់​នោះ មាន​ឈ្មោះ រឿន រតនៈ ភេទ​ប្រុស អាយុ​១២​ឆ្នាំ មាន​ម្តាយ​ឈ្មោះ​សំ ម៉ៅ អាយុ​៤៥​ឆ្នាំ​ជា​ស្ត្រី​មេម៉ាយ​អ្នក​ទាំង​ពីរ​រស់​នៅ​ភូមិ​បាក់​ត្រកួន ឃុំ​លាច ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ។

យោង​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា គេ​បាន​ប្រទះ​ឃើញ​ក្មេង​ប្រុស​ម្នាក់​បាន​ចុះ​លេង​ទឹក​រួចក៏​លេច​បាត់​ក៏​នាំ​គ្នា​ចុះ​រាវ​ក្នុង​ទឹក​ស្ទឹង​ស្រាប់​តែ​ប្រទះ​ឃើញ​សាក​សព​ក្មេង​រងគ្រោះ​អណ្តែត​នាំ​គ្នា​ផ្អើត​ឆោ​ឡោ​ចុះ​ស្រង់​ឡើង ប៉ុន្ដែ​ជា​អកុសល​ក្មេង​ប្រុស​ដែល​លង់​ទឹក​ត្រូវ​បាន​ស្លាប់​បាត់​បង់​ជីវិត​ទៅ​ហើយ ។

បច្ចុប្បន្ន​សាក​សព​ក្មេង​រងគ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​រៀប​ចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕