បើក​លឿន​ជ្រុល​ទៅ​បុក​បង្កាន់​ដៃ​ស្ពាន ​តែ​ហេង​វិញ…

ខេត្ត​កំពង់​ឆ្នាំង ៖ រថយន្ត​​មួយ​​គ្រឿង​​បាន​​ជ្រុល​ទៅ​​បុក​​បង្កាន់​ដៃ​ស្ពាន​ពេញ​មួយ​ទំហ្នឹង​តែ​ម្ដង ដែល​ហេតុ​ការណ៍​​នេះ​​កើត​ឡើង​​នៅ​​វេលា​​ម៉ោង​១០​​និង​​៣០​​នាទី​​ព្រឹក ថ្ងៃ​​ទី​​២៥ ខែ​ឧសភា ឆ្នាំ​២០១៧ នៅ​​ភូម​​អូរ​​រូង ឃុំ​​ឈូកស ស្រុក​កំពង់ត្រឡាច ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​​កើត​ហេតុ​​បាន​ឲ្យ​​ដឹង​​ថា រថយន្ត​​ខាង​លើ បាន​​ធ្វើ​​ដំណើរ​​ត្បូង​មក​​ជើង ​​លុះ​ដល់​​ចំណុច​​កើត​ហេតុ​​បាន​​ដាច់​កង់​​មុខ​​រួច​​ទៅ​​បុក​​បង្កាន់​ដៃ​ស្ពាន​​អូរ​​រូង ពេញ មួយ​ទំហ្នឹង ប៉ុន្ដែ​សំណាង​ល្អ​ហើយ​មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​ដ​ទៃ​​ ហើយ​រថយន្ដ​មិន​ធ្លាក់​ចូល​​ទឹក ៕