Update: ស្ដ្រីម្នាក់ជាសកម្មជន “CNRP” ​ត្រូវ​ក្មេង​ជិះ​ម៉ូតូ​​បុក​បណ្ដាល​ឲ្យ​ស្លាប់

ខេត្ដពោធិ៍សាត់៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​និង​បុរស​ម្នាក់​ទៀត​បាន​រង​របួស​ដោយសារ​ក្មេង​ប្រុស​ម្នាក់​ជិះ​ម៉ូតូ​បុក ខណៈ​កំពុង​ដើរ​ឆ្លងថ្នល់​អំឡុង​ពេល​ហែ​ក្បួន​ឃោសនាបោះឆ្នោត នៅ​តាម​បណ្តោយ​ផ្លូវ​៥០១ ស្ថិត​ក្នុងភូមិ​ព្រែក​ត្នោត សង្កាត់​លលក​.​ស ក្រុង​និង​ខេត្តពោធិ៍សាត់ នា​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ ២០១៧ ។

បើ​តាម​ប្រ​ព័​ន្ធផ្សព្វផ្សាយ​អន​ឡាញ​ក្នុងស្រុក​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ង៉ែត សុភាព អាយុ​៣៦​ឆ្នាំ ត្រូវជា​ប្អូនថ្លៃ​សមាជិក​ក្រុមប្រឹក្សា​ក្រុង​ពោធិសាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​បុរស​ចំណាស់​ម្នាក់​ទៀត​ដែល​រង​របួស​មិន​ទាន់​ស្គាល់​អត្តសញ្ញា​ណ គ្រាន់តែ​ដឹង​ថា​ជា​សកម្មជន​គណ​ព​ក្ស​សង្គ្រោះ​ជាតិ​ចំណែក​ជន​បង្ក​ឈ្មោះ ញឹក ឈុ​ន​ឡា​ង អាយុ​១៥ ឆ្នាំ ជា​សិស្ស​សាលា។

ចំណែក​សាក​សព​ត្រូវ​បាន​ក្រុម​គ្រួសារ​មក​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕