Share! តួឯក ០០៧ លោក ជេមស៍ ប៊ន ទទួលមរណភាពហើយ

បរទេស៖ យោង​ប្រភព័ត៌មាន bbc បាន​ឲ្យ​ដឹង​ថា តារាភាពយន្ត​ដ៍​ល្បីល្បាញ​សម្តែង​ក្នុង​រឿង​ភ្នាក់ងារ​សម្ងាត់ ០០៧ ជេ​មស៍ ប៊​ន (James Bond) ឈ្មោះ​ពិត​របស់​លោក Roger Moore បាន​ទទួលមរណភាព​ហើយ​នៅ​ក្នុង​ប្រទេស​ស្វី​ស​ដោយ​ជំងឺមហារីក ក្នុង​ជន្មាយុ​៨៩​ឆ្នាំ ។ នេះ​បើ​យោង​តាម​ការ​ផ្ដល់​ដំណឹង​ពី​គ្រួសារ​គាត់។​

លោក Roger Moore ហៅ ជេស៍ ប៊​ន កើត​នៅ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​១៩២៧ នៅ​ក្នុងស្រុក StockWell ក្នុង​ទីក្រុង​ឡុ​ង​ដ៍ ប្រទេស​អង់គ្លេស​៕