ចូល​ច្រៀង ខារ៉ាអូខេ Sweet KTV មាន​កិប​សំបុត្រ​ម៉ូតូ​ត្រឹម​ត្រូវ ប៉ុន្តែ​ពេល​បាត់​ម៉ូតូ​មិន​ទទួល​ខុស​ត្រូវ

ភ្នំពេញ : ខារ៉ាអូខេ Sweet KTV មាន​ទី​តាំង នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ ២៧១ នៅ​មុខ​ផ្សារ ហេង លី ក្នុង​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ត្រូវ​បាន​យុវជន​ម្នាក់​ឈ្មោះ យ៉ន ស៊ាង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខ​របរ​ជាង​កាត់​ដេរ ស្នាក់​នៅ​សង្កាត់​បឹង​កក់​២ ខណ្ឌ​ទួលគោក និយាយ​ថា កាល​ពី​យប់​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០១៧ រូប​គាត់​រួម​ទាំង​នារី ២​នាក់ បាន​ចូល​ទៅ​ច្រៀង​លេង​កំសាន្ត នៅ​ក្នុង ខារ៉ាអូខេ Sweet KTV មួយ​នេះ ដោយ​មាន​កិប​សំបុត្រ​ម៉ូតូ​ត្រឹម​ត្រូវ លុុះ​ចេញ​មក​វិញ ស្រាប់​តែ​បាត់​ម៉ូតូ ខណះ​នោះ​រូប​គាត់ បាន​ទៅ​សួរ​មេការ តែ​មេការ​ឆ្លើយ​ថា មិន​ទទួល​ខុស​ត្រូវ​ទេ​ ។

សំនួរ​សួរ​ថា តើ​មេការ ខារ៉ាអូខេ Sweet KTV ឆ្លើយ​បែប​នេះ ត្រឹម​ត្រូវ​ដែរ ឬ ទេ ? ខណះ​ដែល​ភ្ញៀវ ចូល​មក​ច្រៀង ខារ៉ាអូខេ អស់​លុយ​ជា​ច្រើន ដោយ​ឡែក​ការ​ផ្ញើ​ម៉ូតូ ក៏​មាន​កិប​សំបុត្រ​ថែម​ទៀត ? ចំពោះ​ម្ចាស់ ខារ៉ាអូខេ Sweet KTV វិញ តើ​លោក​គិត​យ៉ាង​ណា ?
ពាក់​ព័ន្ធ​ករណី​នេះ សូម​សមត្ថកិច្ច ជា​ពិសេស​អាជ្ញា​ធរ​មូល​ដ្ឋាន ជួយ​ពិនិត្យ មើល និង​ជួយ​អន្តរាគមន៍ ផង ។

សូម​បញ្ជាក់​ថា ម៉ូតូ​ជន​រង​គ្រោះ ម៉ាក ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FN-0579 ៕