កុំ​ជោរ​ឲ្យ​សោះ! កាត់​អាអូន​តូច​បុរស​ចោល​ព្រោះតែ​រឿង​…

ឥណ្ឌា​៖ ​​តាម​ប្រ​ភ​ពពី​ Metro ​បាន​ឲ្យ​​​ដឹង​ថា យុវតី​​អាយុ​២៣​ឆ្នាំ​​ម្នាក់ បានយកកាំបិត​​​កាត់​ប្រដាប់ភេទ​​​បុរស​ម្នាក់​ចោល នៅ​ពេល​​បុរស​រូប​នោះ​​បាន​ព្យាយាមចាប់នាង​​​រំលោភ​នៅផ្ទះ​របស់​នាង​។​​

ហេតុការណ៍​នេះបាន​កើត​ឡើង​នៅ​ភាគ​ខាងត្បូង​​នៃ​រដ្ឋ Kerala ប្រទេស​ឥណ្ឌា ដែល​មុន​ពេល​​កើតហេតុ យុវតី​ងគ្រោះ​​​ត្រូវ​បាន​បុរស​​​អាយុ​៥៤​​ឆ្នាំ​ម្នាក់​​ព្យាយាម​ចាប់រំលោភ​នាង ខណៈ​ដែល​​គ្រួសារ​នាង​​បានទុកចិត្ត​យ៉ាង​មុត​មាំ​ទៅ​លើ​បុរស​នោះ​​។

តាម​សម្ដី​លោក​ស្នងការ G Sparjan Kumar បាន​ប្រាប់​មក AFP ថា​​ «​នាង​បាន​ប្រើ​កាំបិត​​ដើម្បី​ការពារ​ខ្លួន ហើយ​កាត់​អា​អូន​​តូច​របស់​បុរស​​ម្នាក់​​នោះ​។»

បុរស​​​សង្ស័​យខាងលើ​​ឈ្មោះ​ Hari Swami ដែល​បាន​ប្រញាប់ប្រញាល់​ទៅ​មន្ទីរពេទ្យ ក្រោយ​ពេល​អា​អូន​តូច​របស់​ខ្លួន​ត្រូវ​បាន​ដាច់​ ។ ​បច្ចុប្បន្ន ស្ថានភាព​របស់ Swami មាន​ភាព​ប្រសើរ​ហើយ បន្ទាប់​ពី​បាន​ធ្វើការ​សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​។

លោកស្នងការបន្ត​ថា ជនឈ្មោះ Swami បាន​ព្យាយាម​រំលោភ​នាង​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ។ គ្រួសារ​របស់​នាង​គ្មាន​ដឹង​​​ទេ ​ព្រោះ​ពួក​គេ​ជឿ​​ទុកចិត្ត​​បុរស​ម្នាក់​នោះ​ថា ​ជា​គ្រូ​​សាសនា​ ។ ពួក​គេ​តែងតែ​អញ្ជើញ​គ្រូ​សាសនា​នោះ ​មក​ធ្វើ​ពិធី​ផ្សេង​ៗ​នៅផ្ទះ ដែល​អាច​ឲ្យ​គ្រូ​នោះ ​មក​ចាប់​នាង​រំលោភ​បាន​។