បុរស​ខ្មែរ​ម្នាក់​បាត់​ខ្លួន​យ៉ាង​អាថ៌​កំបាំង ក្នុង​ទឹកដី​អា​មេ​រិ​ក១​ស​ប្ដា​ហ៍​ហើយ

សាន​ហ្វ្រា​ន់​ស៊ី​ស្កូ (San Francisco) ៖ នា​ព្រឹក​ថ្ងៃ​ទី​២១ ឧសភា ២០១៧​នេះ ខិត្តប័ណ្ណ​ស្វែ​រ​រក​ប្តី​ដែល​បាត់​ខ្លួន ត្រូវ​បាន​ស្ត្រី​ខ្មែរ​ម្នាក់ដើរ​ចែកចាយ និង​បិទ​ប្រកាស​តាម​ទី​សាធារណៈស្ទើរតែ​ពេញទី​ក្រុង ខណៈ​ដែល​ស្វាមី​របស់​នាង​បាត់​ខ្លួន​ដោយ​គ្មាន​ដំណឹងសូន្យសុង​។​

ក្រុម​គ្រួសារ​ខ្មែរ​ដែល​រស់នៅ​សហរដ្ឋអាមេរិក​មួយ​នេះ ត្រូវការ​ព​ន្លឿ​នយ៉ាង​ខ្លាំង​​ពី​ប៉ូលិស​ទីក្រុង​សាន​ហ្វ្រា​ន់​ស៊ី​ស្កូ​ផង​ដែរ ​ក្នុង​ការ​ស្វែងរក​មនុស្ស​ម្នាក់​ដែល​បាត់​ខ្លួន​យ៉ាង​អាថ៌​កំបាំង នៅ​ថ្ងៃ​បុណ្យ​ម្ដាយប្រមាណ​ជា​១​ស​ប្ដា​ហ៍ ​មក​ហើយ ។

អ្នកស្រី គឹ​ម រតនា បាន​និយាយ​ប្រាប់​សារព័ត៌មាន​អា​មេ​រិ​ក NBC ថា ស្វាមី​របស់​នាង ឈ្មោះ ឆាយ ពិសិដ្ឋ អាយុ​៤៨​ឆ្នាំ ស្វាមី​របស់​អ្នកស្រី​ជា​អ្នកបើកបរ​រថយន្ត​អោយ​ក្រុមហ៊ុន​មួយ​ឈ្មោះ Uber នៅ​សហរដ្ឋអាមេរិក ។ អ្នកស្រី រតនា បាន​រៀប​ការ​អស់​រយៈពេល២០​ឆ្នាំ និង​មានកូន​២​នាក់ ។ ស្វាមី​បាន​បាត់​ខ្លួនជាមួយ​និង​រថយន្ត​របស់​គាត់ ​តាំងពី​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៤ ឧសភា មក​ម្ល៉េះ គាត់​មិន​ដែល​ទៅ​ណា​ឆ្ងាយ​ពី​គ្រួសារ​ដោយ​គ្មាន​ដំណឹង​នោះ​ទេ សូ​ម្បី​តែ​ពាក់កណ្តាល​ថ្ងៃ ក៏​ប្តី​នាង​ទូរស័ព្ទ​មក​ប្រាប់​ដែរ តែ​រហូត​មក​ដល់​ពេល​នេះ នៅ​តែ​គ្មាន​ដំណឹង គាត់​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ជា​ខ្លាំង ខណៈ​កូន​តូច​ៗ​ ពួក​គេ​បាន​ហៅ​ឈ្មោះ​គាត់និង​សួរ​ថា «នៅ​ពេល​ប៉ា​មក​ផ្ទះវិញ?» ។

ប៉ូ​លី​ស​ទីក្រុង San Francisco បាន​និយាយ​ថា មិន​មាន​ដាន​របស់​លោក ឆាយ ពិសិដ្ឋ និង​រថយន្ត​របស់​គាត់​ទេ ។ លោក ពិសិដ្ឋ បាន​ចាក​ចេញពីផ្ទះ​កាលពី​ថ្ងៃអាទិត្យទី​១៤ ដើម្បី​ជួប​មិត្តភក្តិ ក្នុង​សម្លៀក​បំពាក់​អាវយឺត ​ដៃខ្លី ​ពណ៌​ទឹកសមុទ្រ ខោ​វ​ខ្លី​ ពណ៌​ខៀវ និង​ពាក់​មួយ​ពណ៌​ស ។ បើ​តាម​មិត្តភក្តិ​របស់​លោក​ពិសិដ្ឋ បាន​និយាយ​ប្រាប់​ប៉ូលិស​ថា មិនឃើញលោក​ពិសិដ្ឋ មក​លេង​ផ្ទះ​របស់​គាត់​នោះ​ឡើយ ។ ប៉ូ​លី​ស កំពុង​មានការ​លំបាក​ក្នុង​ការ​តាមដាន​ស្វែងរក​ដានរបស់​​លោក ឆាយ ពិសិដ្ឋ ខណៈ​ទូរស័ព្ទ​ដៃ​របស់​គាត់ត្រូវ​បាន​បិទ និង​ប្រព័ន្ធ GPS នៅ​ក្នុង​រថយន្ត Mercedes ស៊េរី​២០១៨ ក៏​មិន​ដំណើរការ​ទៀត ។

ប្រសិនបើ​បងប្អូន​ខ្មែរ​នៅអាមេរិក បាន​ស្គាល់ ឫ​ឃើញ​បុរស​ដែល​មាន​ភិនភាគ​ដូច​មាន​ក្នុង​រូប​ស្រាប់ សូម​ផ្តល់​ដំណឹង​ដល់​ប៉ូ​លី​ស​ទីក្រុង San Francisco តាម​រយៈ​លេខ (415) 553-0123 ឫលេខ​របស់អ្នកស្រី (650) 332-2465 ៕