មេម៉ាយ ចិត្តធម៌ ​រៀបរាប់​ពី​សេចក្ដី​សុខ​៩​យ៉ាង​លើ​លោក

ស្ត្រី​ដែល​ធ្លាប់​មាន​ប្ដី ហើយ​បាត់​បង់​ទៅ​វិញ គេ​ហៅ​ស្ត្រី​មេម៉ាយ គាត់​អាច​ត្រូវ​ចែក​ផ្លូវ​គ្នា​ជា​មួយ​ប្ដី ឬ​បែក​គ្នា​ដោយ​ប្រការ​ណា​មួយ។ មេម៉ាយ​មាន​៣​ប្រភេទ ១. មេម៉ាយ​ប្ដី​លែង ២. មេម៉ាយ​លែង​ប្ដី និង ៣. មេម៉ាយ​ប្ដី​ស្លាប់។ ចុះ​មេម៉ាយ​ចិត្ត​ធម៌​យ៉ាង​ណា​ដែរ? ជា​ស្ត្រី​ដែល​បាន​បាត់បង់​ប្ដី ហើយ​ចូលចិត្ត​ធ្វើបុណ្យ​ជួយ​អ្នក​ក្រីក្រ កម្សត់​ទុរគត ចែក​សម្ភារ​សិក្សា​ដល់​សិស្សានុសិស្ស និង​ចែក​រំលែក​អ្វី​ដែល​ល្អ​ៗដល់​មិត្ត​ភក្ដិ ព្រមទាំង​សង្គម ជា​ដើម។ តើ​មេម៉ាយ​ចិត្តធម៌​បាន​រៀបរាប់​ពី​សេចក្ដី​សុខ​៩​យ៉ាង គឺ​អ្វី​ខ្លះ?​

យោង​គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ មេម៉ាយ ចិត្តធម៌ បាន​បង្ហោះ​សារ​ចែក​រំលែក​១ ស្ដី​ពី​សេចក្ដី​សុខ ៩​យ៉ាង​លើ​លោក​ដូច​ខាង​ក្រោម៖

-ជូន​មិត្ត​ខ្ងុំ​ក្នុង​fb​ទាំងអស់

១. សុខ​ព្រោះ​មិន​បៀតបៀន​អ្នក​ដទៃ
២. សុខ​ព្រោះ​សន្សំ​សេចក្តី​ល្អ
៣. សុខ​ព្រោះ​ការ​ព្រមព្រៀង​គ្នា
៤. សុខ​ព្រោះ​មាន​បញ្ញា​យល់ដឹង​ការ​ពិត
៥. សុខ​ព្រោះ​ការ​មិន​ខឹង​ក្រោធ
៦. សុខ​ព្រោះ​ការ​មិន​ប្រកាន់
៧. សុខ​ព្រោះ​ការ​ឱ្យ​អភ័យ
៨. សុខ​ព្រោះ​មិន​យក​ទុក្ខ​មក​ដាក់​ខ្លួន
៩. សុខ​ព្រោះ​ការ​បាន​ឈ្នះ​ខ្លួន​ឯង។

គួរ​បញ្ជាក់​ដែរ​ថា សេចក្ដី​សុខ​ទាំង​៩​យ៉ាង​ខាង​លើ​នេះ​ជា​ឱវាទ​របស់​ព្រះ​សម្មាសម្ពុទ្ធ​បុរមគ្រូ​នៃ​យើង។​