រថយន្ដ​បុក​ស្លាប់​ម្នាក់​របួស​ធ្ងន់​ម្នាក់ រថយន្ដ​គេ​ច​ខ្លួនដោយ​សុវត្ថិភាព

កណ្តាល​៖​ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូូតូ​មួយ​គួរ​ឲ្យ​រន្ធត់​ហេតុ​ថ្ងៃ​ទី​២១​ខែ​ឧសភា​ឆ្នាំ​២០១៧​វេលា​ម៉ោង​១៨​.៣០​នាទី​លើ​ផ្លូវ​លេខ​08​ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​(38​-39)​ចំណុច​ភូមិ​វិហារសួគ៌ត្បូង​ឃុំ​វិហារសួគ៌​ស្រុក​ខ្សាច់​កណ្តាល​ខេត្ត​កណ្តាល ។

ជន​រង​គ្រោះ​ឈ្មោះ​ចំរើន ផានី អាយុ​​២៦​​ឆ្នាំ​​នៅ​ភូមិ​​ថ្មី​​ឃុំ​​សន្លុង​​ស្រុក​​ខ្សាច់​​កណ្តាល​​ខេត្ត​កណ្តាល​​ស្លាប់​នៅ​កន្លែង​កើត​ហេតុ​តែ​ម្ដង ។
ជន​រង​គ្រោះ​ឈ្មោះ និន វណ្ណ​​អាយុ​​២២​​ឆ្នាំ​​នៅ​ភូមិ​ឃុំ​​ជា​​មួយ​​គ្នា​របួស​ធ្ងន់ ។

យោង​តាម​សាក្សី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​បាន​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុង​ដា​ឌ្រីម សេ​​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CV-​6564​ជិះ​គ្នា​២​នាក់ លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ខាង​លើ​ត្រូវ​បាន​រថយន្ត​បើក​បុក​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​និង​របួស​ម្នាក់​ដោយ​រថយន្ដ​បើក​គេច​ខ្លួន​បាត់​ទាំង​មិន​ស្គាល់​ម៉ាក​បើក​បរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​ទិស​គ្នា ។

ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​រី​ឯ​ជន​រងគ្រោះ​របួស​ធ្ងន់​ត្រូវ​បាន​រថយន្ត​សាមុយ​ដឹក​ទៅ​មន្ទីរ​ពេទ្យ​ភ្នំពេញ ។

ដោយ​ឡែក​ម៉ូតូ​ដក​ហូត​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​វិហារសួគ៌​តែ​ម្តង​និង​មន្ដ្រី​ជំនាញ​បន្ត​ស្រាវ​ជ្រាវ​រក​រថយន្ត អនុ​វត្ត​តាម​នីតិ​វិធី ៕