ក្រុម​សិល្បៈ​នាយក​”​ក្រឹម”​ចូល​រួម​​ឃោសនា​​ជា​​មួយ​​CPP

រាជធានី​ភ្នំពេញ៖​ក្នុង​យុទ្ធនាការ​ឃោសនា​ស្វែង​រក​សម្លេង​ឆ្នោត​បោះ​ឆ្នោះ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​រាជធានីភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២១​ខែ​ឧសភា​ឆ្នាំ​២០១៧​គេ​បាន​សង្កេត​ឃើញ​តារា​កប្លែង​ដ៏​ល្បី​មួយ​រូប​គឺ​នាយ​ក្រឹម​បាន​ចូល​រួម​សម្ដែង​សិល្បៈ​ដើម្បី​ស្វែង​រក​សន្លឹក​ឆ្នោត​ជូន​គណ​បក្ស​ប្រជាជន​កម្ពុជា​សម្រាប់​ថ្ងៃ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្ដិ​ទី៤​នៅ​ថ្ងៃទី​៤​ខែ​មិថុនា​ឆ្នាំ​២០១៧ ខាង​មុខ​នេះ​។

ជា​មួយ​សកម្មភាព​ខាង​លើ​នេះ​ផង​ដែរ លោក ម៉ម វ៉ាន អ្នក​កាសែត​អាជីព​មួយ​រូប​ក៏​បាន​ចូល​រួម​ក្នុង​សកម្មភាព​ឃោសនា​ជា​មួយ​សកម្មជន​គណ​បក្ស​ប្រជាជន​កម្ពុជា​យ៉ាង​ច្រើន​កុះ​ករ​ផង​ដែរ​ ។

លោក ម៉ម វ៉ាន​ បាន​​បញ្ជាក់​​ថា​រូប​លោក​ផ្ទាល់​រួម​ជា​មួយ​,បង,​ប្អូន,​យាយ,​តា,​ម៉ីង,​មា,​អ៊ុំ និង​កូន ក្មួយ​ទាំង​អស់​គ្នា​សរុប​ទៅ​គឺ មួយ​ពូជ​តែ​ម្ដង​បាន​គ្រាំ​ទ្រ​គណ​បក្ស​ប្រជាជន​កម្ពុជា​ជា​រៀង​រហូត​ដោយ​សារ គោរព​ស្រឡាញ់​គ្រប់​សកម្មភាព​របស់ សម្ដេច តេជោ ហ៊ុន សែន ៕