រថយន្ដ​កុង​តឺន័រ​បើក​បុក​ម៉ូតូ​ប្ដីស្លាប់​យ៉ាង​អាណោច​អាធ័ម​និង ប្រពន្ធ​របួស​​ធ្ងន់

ភ្នំពេញ :​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន ខណ:​មេឃ​កំពុង​ធ្លាក់​ភ្លៀង​ខ្លាំង​បាន​ជ្រុល​ចង្កូត​បុក​ម៉ូតូ​ហុង​ដា​ឌ្រីម​ឆ្នាំ​០១៣ ដែល​កំពុង​ជិះ​ឌុប​គ្នា​២​នាក់​ប្តី​ប្រពន្ធ បណ្តាល​ឲ្យ​ប្តី​ត្រូវ​រថយន្ត​បុក​ស្លាប់​ខ្ទេច​ខ្លួន​យ៉ាង​រន្ធត់ ដោយ​មាន​ម្រាម​ដៃ​ជាប់​នឹង​កាង​រថយន្ត ចំណែក​ស្ត្រី​ជា​ប្រពន្ធ​រង​របួស​ធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ដែល​ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២០​ខែ​ឧសភា​ឆ្នាំ​២០១៧ ​ស្ថិត​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤ មុខ​សាលា​ក្តី​ខ្មែរ​ក្រហម ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍សែនជ័យ ។

បុរសប្ដី​​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ឡើយ​ភេទ​អាយុ​ជាង​២០​ឆ្នាំ​ចំណែក​ស្ត្រី​ម្នាក់​ទៀត ជា​ប្រពន្ធ រង​របួស​ធ្ងន់ មិន​ស្គាល់​ឈ្មោះនៅឡើយទេ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា សេ​១២៥ ស៊េរី​០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BS-7873 ជិះ​គ្នា​២​នាក់​ប្តី​ប្រពន្ធ ។

ក្រោយ​កើត​ហេតុ​ភ្លាម ត្រូវ​បាន​រថយន្ត​សង្រ្គោះ ដឹក​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​រុស្សី ដើម្បី​សង្រ្គោះ អាយុ​ជីវិត ។

ចំណែក​រថយន្ដ​បង្ក​ពលរដ្ឋ​​ឃើញ​ហេតុការណ៍​អះ​អាង​ថា ពាក់​ស្លាក​លេខ ភ្នំពេញ ​4A​-0463 ក្រោយ​កើត​ហេតុ ព្យាយាម​បើក​រត់​គេច រហូត​ដល់​ផ្សារ​ថ្នល់​ទទឹង ស្រុក​អង្គ​ស្នួល ខេត្ត​កណ្តាល ចម្ងាយ​ជាង​២០​គីឡូ​ម៉ែត្រ ទើប​នគរបាល​ស្ទាក់​ចាប់​ឃាត់បាន ។

ករណី​ខាង​លើ​នេះសមត្ថកិច្ច​ចាប់​ខ្លួន​អ្នក​បើកឡានបង្កបញ្ជូនទៅកាន់​និងរថយន្តផង និងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកក្រុង ភ្នំពេញ ​ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ផ្ដន្ទា​ទោស​តាម​ច្បាប់។ ដោយ​ឡែក​សាក​សព ត្រូវ​បាន​ក្រុម​គ្រួសារ មក​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕