មនុស្ស​២​នាក់​និង​វត្ថុតាង​សង្ស័យ​គ្រឿង​ញៀន​ប្រមាណ​ជាង​៦០​គីឡូ​ក្រាម​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ

ភ្នំពេញ​៖ វត្ថុ​តាង​សង្ស័យ​គ្រឿងញៀន​ប្រមាណ​ជាង​៦០​គីឡូ​ក្រាម រួម​ទាំង​ជន​សង្ស័យ ២​នាក់ ត្រូវ​បាន​បង្ហាញ​មុខ​ជា​សាធារណៈ នា​ព្រឹក​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៧ ។

ការ​បង្ហាញ​មុខ​ជន​សង្ស័យ រួម​ទាំង​វត្ថុតាង​ទាំង​នេះ ធ្វើ​ឡើង​ក្រោម​វត្ត​មាន ឯកឧត្តម ម៉ក់ ជីតូ អគ្គ​ស្នង​ការ​រងនគរ​បាល​ជាតិ ទទួល​ផែន​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ដោយ​មាន​ការ​ចូល​រួមពី ប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន និង​រង​មន្ទីរ ព្រម​ទាំង មន្ត្រី​ក្រោម​ឱវ៉ាទ​ពាក់​ព័ន្ធ​ជា​ច្រើន​នាក់​ទៀត ។

ជន​សង្ស័យ​ទាំង ២​នាក់ ទី​១ ឈ្មោះ លូន សុផា ភេទ​ប្រុស ជន​ជាតិ​ខ្មែរ កើត​ឆ្នាំ​១៩៨៧ និង​ទី​២ ឈ្មោះ ស៊ី ឡា​ឡយ ហៅ ស៊ី ខាំឡាយ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជន​ជាតិ​ខ្មែរ ។ វត្ថុតាង​ចាប់​យក ទី១ ម្សៅ​សង្ស័យ ហេរ៉ូអ៊ីន ចំនួន ៤៧​ដុំ ទី២ ម្សៅ​ក្រាម​សង្ស័យ មេតំហ្វេតាមីន ( ICE) ចំនួន ១២ដុំ និង​ទី​៣ ថ្នាំ​គ្រាប់​សង្ស័យ មេតំហ្វេតាមីន ( WY) ចំនួន ៤២ដុំ ៕