នាយ​កុយ​ព្រម​ទទួល នាង ឃ្មឹប​ចូល​ក្រុម​ហើយ តែ​នាយ​កុយ​មាន​យោបល់​ថា​…

រាជធានី​ភ្នំពេញ៖ កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ គឺ​ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ​២០១៧ នេះ​មាន​ការ​បង្ហោះ​វីដេអូ​សម្ភាសន៍​នាយ​កុយ ក្នុង​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ Heng Loong ជុំវិញ​ការ​ទទួល​នាង ឃ្មឹប ចូល​សម្ដែង​ក្នុង​ក្រុម​វិញ ដោយ​ការ​អាណិត​និង​សន្តោស​ចំពោះ​នាង ឃ្មឹប ដែល​កំពុង​ជួប​ក្ដី​លំបាក​ក្នុង​ដំណើរ​ជីវិត​របស់​នាង​ក្រោយ​ពេល​នាង​បាត់​ខ្លួន​ពី​ពិភព​សិល្បៈ​អស់​មួយ​រយៈ​ធំ។

ការ​សម្ភាស​នាយ​កុយ​នេះ ក៏​មាន​វត្តមាន​នាង ឃ្មឹប​ដែរ។ តែ​អ្វី​ដែល​គួរឲ្យ​កត់​សម្គាល់​គឺ​គេ​ពុំ​បាន​រំលឹក​រឿង​អតីត​ស្នេហា​រវាង នាង និង​នាយ ហុងដា​ដែល​អាច​មាន​ការ​បង្ក​ទំនាស់​​ពាក្យ​សម្ដី​ទៀត​ទេ។ នេះ​ជា​ទង្វើ​ដែល​ប្រកប​ដោយ​វិជ្ជាជីវៈ​របស់​ពិធីករ​សម្របសម្រួល និង​នាយ​កុយ។

សូម​ទស្សនា​វីដេអូ​ខាងក្រោម