អាសូរ​ពន់ពេក! ពលករ​ខ្មែរ ស្លាប់​រដូករណែល ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ប្រទេស​ថៃ

ប្រទេស​ថៃ៖ ឧបទ្ទវហេតុ​មួយ​បាន​កើត​ឡើង​តាម​ដង​ផ្លូវ​មួយ​នៅ​ប្រទេស​ថៃ រវាង​រថយន្ត​ធុន​ធំ និង​រថយន្ត​តាក់ស៊ី ដែល​បើក​ស្រប​ទិស​គ្នា បណ្ដាល​ឲ្យ​ពលករ​ខ្មែរ​៤​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត និង​៣​នាក់​ផ្សេង​ទៀត​រង​របួស ខណៈ​ពួក​គេ​ជិះ​តាក់ស៊ី​ទៅ​ធ្វើការងារ។

ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាល​ពី​ថ្ងៃ​ទី ១៧ ខែឧសភា ឆ្នាំ​២០១៧ នៅ​លើ កំណាត់​ផ្លូវ​លេខ​៣៣១ ត្រង់​ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ​១២១ និង​១២២ ត្រង់​ចំណុច​ណងអ៊ីថូន​ ភូមិ១៤​ ឃុំកោះខ្នុរ ​ស្រុកភ្នំសារៈខាម ខេត្តឆាក់ឈើងសៅ ប្រទេសថៃ។

តាម​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ ពេល​មេឃ​កំពុង​ភ្លៀង​ផង គេ​ឃើញ​មាន រថយន្ត​ម៉ាក នីសាន់ ពណ៌​ខ្មៅ បាន​បើក​បុក​ពីក្រោយ​រថយន្ត​ធុន​ធំ​ម៉ាក ហ៊ីណូ ជា​ប្រភេទ យីឌុប បាន​ធ្វើឲ្យ​រថយន្ត នីសាន់ រង​ការ​ខូចខាត និង​មាន​មនុស្ស​ស្លាប់​និង​រង​របួស។ រថយន្ត នីសាន់។

ជន​រង​គ្រោះ​ស្លាប់ មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅ​ឡើយ ចំណែក​អ្នក​រង​របួស មាន​ឈ្មោះ ១. នីត ភេទ​ស្រី អាយុ ៣៤​ឆ្នាំ ២. ឈ្មោះ ខេង ភេទ​ប្រុស​អា ២២​ឆ្នាំ និង ៣. ជា​កុមារ​អាយុ​២​ឆ្នាំ។ ចំណែក​តៃកុង​ឡាន​ដែល​ស្លាប់​មាន​ឈ្មោះ ផុងផាត់ មេតអាំផន អាយុ២៨ឆ្នាំ ​ជាជនជាតិថៃ។

ក្រោយ​កើត​ហេតុ​កម្លាំង​សមត្ថកិច្ច​ថៃ​បាន​ចុះ​ដល់​កន្លែង​កើត​ហេតុ និង​បាន​ធ្វើការ​ស្រាវជ្រាវ​រក​សាច់ញាតិ និង​ទាក់ទង​អគ្គ​កុងស៊ុល ដើម្បី​បញ្ជូន​មក​ស្រុក​កំណើត។ ករណី​នេះ សមត្ថកិច្ច​ថៃ​បាន​សន្និដ្ឋាន​ថា អាច​មក​ពី​រអិល​ទឹក​ភ្លៀង​ខណៈ​ដែល​គេ​បើក​បរ​លើស​ល្បឿន​កំណត់ ឬ​អាច​មក​ពី​តៃកុង​ងងុយ​ដេក។