Update: មន្ទីរ​​ប្រឆាំង​​គ្រឿង​​ញៀន ​ចុះ​បង្រា្កប​ទី​​តាំង​​លាក់​​ថ្នាំ​​ញៀន​​ដ៏​​ធំ​​មួយ​​នៅ ខណ្ឌ​សែនសុខ ​

ភ្នំពេញ៖ គ្រឿងញៀន​ប្រភេទ ​មេតំហ្វា​តាមីន ហេរ៉ូអ៊ីន និង​ប្រភេទ​ថ្នាំ​គ្រាប់​ជា​ច្រើន​ម៉ឺន​គ្រាប់ ចំនួន​ជាង​៥០​គីឡូ​ក្រាម ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួង​មហា​ផ្ទៃ ឆែក​ឆេរ រក​ឃើញ​កាល​ពី​យប់​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៧ នៅ​លំនៅ​ឋាន​មួយ​កន្លែង ស្ថិត​​ទល់​មុខ​វត្ត​សំរោងអណ្តែត សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ការ​ឆែក​ឆេរ​រក​ឃើញ​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​សមត្ថកិច្ច​បង្ក្រាប​បាន​មេ​ឃ្លោង​២​នាក់ នៅ​ភូមិ​សាស្ត្រ​ខណ្ឌ​ដូន​ពេញ ដោយ​ដក​ហូត​ថ្នាំ​ញៀន​២​គីឡូ​ក្រាម ហើយ​បន្ត​យក​មក​ឆែក​ឆេរ​នៅ​ទី​តាំង​ខាង​លើ ក៏​ប្រទះ​ឃើញ ជាង​៥០​គីឡូ​ក្រាម​តែ​ម្តង ។

ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា ក្រោយ​ការ​បង្ក្រាប​គ្រឿងញៀន​ទ្រង់​ទ្រាយ​ធំ​ខាង​លើ​នេះ​ហើយ​នោះ សមត្ថកិច្ច​នឹង​ធ្វើ​សន្និសិទ​សារ​ព័ត៌មាន​ជា​សាធារណះ​ ស្តី​ពី​ប្រតិបត្តិ​ការ នៃ​ការបង្ក្រាប ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ឆាប់​ៗ ៕