Update: ចាប់​បាន​សំបក​ទូដែក តែ​ក្រុមចោរ​ប្លន់ គេច​ខ្លួន​យ៉ាង​រំភើយ

ភ្នំពេញ៖ បុរស​ម្នាក់​ជា​កម្មករ​សំណង់​បាន​ប្រទះ​ឃើញ​ទូដែក​ដែល​ចោរ​ប្លន់​សម្លាប់​ស្ត្រី​ទើប សម្រាល​កូន​១​ខែ​២៥ កាល​ពី​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៧ ហើយ​ជន​រងគ្រោះ​ត្រូវ​ជា​ប្រពន្ធ​​របស់​ខ្លួន​បាន​ឃាតក រឹត.ក សម្លាប់​និង​ខ្សែ​នីឡុង រួច​អូស​ទៅ​ចោល​ក្នុង​បន្ទប់​ទឹក កាល​ពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃទី​១១ ខែឧសភា ឆ្នាំ២០១៧ នៅ​ក្នុង​ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

ស្រ្តី​រង​គ្រោះ​ខាង​លើ​នោះ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ ទូច ម៉ារី អាយុ​៣៣​ឆ្នាំ មាន​កូន​ចំនួន​៤​នាក់ ហើយ​គាត់​ទើប​តែ​សម្រាល​កូន​ស្រីពៅ ទើប​តែ​បាន​រយៈ​ពេល​២​ខែ​ប៉ុណ្ណោះ ហើយ​សព្វថ្ងៃ​ស្នាក់​នៅ​ផ្ទះលេខ I -13 ក្រុមទី៨ ភូមិចំការឪឡឹក សង្កាត់កាកាប និង​មាន​ស្រុក​កំណើត​នៅ​ក្នុង ឃុំកោះធំ ស្រុកកោះធំ ខេត្តកណ្ដាល។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​បុរស​នោះ​បាន​ឲ្យ​ដឹង​ថា មុន​ដំបូង​រូប​គាត់​ចូល​ទៅ​បត់ជើង​នៅ ក្នុង​ព្រៃ​ហើយ​ក៏​ប្រទះ​ឃើញ​ទូដែក បង្ក​ការ​ភ្ញាក់ផ្អើល ដល់​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ ហើយ​ដក​ហូត​យក​មក​រក្សា​ទុក។

បុរស​ជា​ប្ដី​របស់​ជន​រងគ្រោះ​ក៏​បាន​អះអាង​ថា​ទូ​ដែក​នោះ​ជា​ទូដែក ពិត​ជា​ទូដែក​របស់​ខ្លួន​ដែល​ចោរ​ប្លន់ សម្លាប់​ប្រពន្ធ​គាត់​ ហើយ​យក​ទូដែក​ចេញ​ទៅ​បាត់។ គួរ​បញ្ជាក់​ថា​នៅ​ក្នុង​ទូដែក នោះ​មាន​លុយ​ចំនួន ៧,២០០ដុល្លារ និង​១០​លាន​រៀល, ព្រមទាំង​ខ្សែក មាស​២​ខ្សែ ទម្ងន់​៤​តម្លឹង ខ្សែ​ដៃ​មាស​១​តម្លឹង ខ្សែក​មាស​កូន​ក្មេង​២​ខ្សែ ទម្ងន់​១​ជី ចិញ្ចៀន​ពេជ្រ​១​វង់ ក្រវិល​ពេជ្រ ១​គូ រួម​ជាមួយ​ឯកសារ​មួយ​ចំនួន​ទៀត ដែល​សរុប​គ្រឿង​អលង្ការ​និង​លុយ​នោះ​ជិត​២​ម៉ឺន​ដុល្លារ។

សមត្ថកិច្ច​បាន​និយាយ​ថា ទូដែក​ដែល​ប្រទះ​ឃើញ​នោះ​មាន​ទម្ងន់​ប្រមាណ ១០០​គីឡូក្រាម ដែល​តាម​ការ​សន្និដ្ឋាន ក្រុម​ចោរ​អាច​មាន​គ្នា​ចាប់​ពី ២​នាក់​ឡើង​ទៅ ទើប​អាច​លើក​ទូដែក​នោះ ដាក់​លើ​រថយន្ត​ឬ​ម៉ូតូ​រួច។

ដោយឡែក​ទូដែក​នោះ​ត្រូវ​បាន​ចោរ​គាស់​ទម្លុះ​ទម្លាយ​យក​លុយ​និង​គ្រឿង​អលង្ការ​សរុប​ជិត​២​ម៉ឺន​ដុល្លារ​អស់​ហើយ ហើយ​ក្រុម​ចោរ​ទាំង​នោះ​នៅ​តែ​បន្ត​គេច​ខ្លួន​បាត់​ស្រមោល៕