នាយ​គ្រឿន​ដេរ​៨​ថ្នេរ មាន​អ្នក​សរសេរ​បំប៉ោង​ថា គេ​វ៉ៃ​ទើប​រយះ​ចិញ្ចើម

ភ្នំពេញ ៖ តារា​កំប្លែង និង​ជា​តារា​សម្ដែង​ល្បីឈ្មោះ គឺ​លោក ចែ​ម សា​រឿ​ន ហៅ​នាយ​គ្រឿន បែក​រយះ​ដូច​គេ​កាប់ ត្រូវ​ពេទ្យ​ដេរ​ចំនួន​៨​ថ្នេរ កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ ឧសភា ២០១៧ អ្វីជាការ​ពិតនោះគឺ​ដោយសារ​តែ​លោក​លេង​បាល់ ហើយ​បាន​តែ​តបាល់​ទង្គិច​ចំ​ក្បាល​គ្នា​ជាមួយនឹង​មិត្ត​រួម​ក្រុម ប៉ុន្តែ​មាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក និង​បណ្ដាញសារព័ត៌មាន​មួយ​ចំនួន​បាន​ផ្សាយ​ថា ប្អូនប្រុស​នាយ​ពែ​ក​មី មាន​របួស​ដោយសារ​តែ​គេ​វ៉ៃ ឬ​ត្រូវ​គេ​កាប់​អោយ​រយះ ដោយសារ​តែ​បំប៉ោង​ព័ត៌មាន​ទាំងអស់​នឹង​ហើយ ធ្វើ​អោយ​នាយ​ពែ​ក​មី​ចេញ​មក​បកស្រាយ ។

លោក​ទទូចសុំថា អ្នកខ្លះ​បាន​យក​ស្នាម​របួស​របស់​ប្អូន​លោក​ទៅ​បង្ហោះ​ថា​ ​ត្រូវ​គេ​វ៉ៃ​ទើប​រយះ​ចិញ្ចើម ហើយ​បណ្ដាល​អោយ​មានការ​យល់​ច្រ​លំនៅ​លើ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក ។

អ្វី​ដែល​លោក​ខកចិត្ត​គឺ បណ្ដាញសារ​ព័ត៌​មាន​មួយ​ចំនួន មិន​បាន​សួរនាំ​ពី​បញ្ហា​ដែល​បាន​កើតឡើង​នោះ​ទេ ផ្ទុយ​ទៅ​វិញ​បែរជា​បាន​ផ្សាយ​តាម​ការ​បង្ហោះ​ដែល​បណ្ដាល​អោយ​មានការ​ភាន់​ច្រ​លំ​ពីរ​បួស​ស្នាម​នោះ ។

លោក​និយាយ​ថា «​វា​(​នាយ​គ្រឿន​)​តា​ចឹ​ង​ហើយ ! ចូល​ចិត្ត​លេង​បាល់​ជា​ប្រចាំ ជា​ពិសេស​អោយ​តែ​មាន​ពេល​ម៉ោង​ឈប់​សម្រាក​ពី​ការ​ថត គឺ​សូ​ម្បី​តែ​ទំនេរ​តែ​មួយ​ម៉ោង​ឬ​២​ម៉ោង ក៏​រត់​ទៅ​លេង​បាល់​ដែរ ។ ទៅ​ថត​រឿង​អី​កើត? អ្នក​ណា​យក បើ​វា​អស់​ចិញ្ចើម ហើយ​រយះ​ចំ​លើ​មុខ​ចឹ​ង តារ​បូស​ចឹ​ង គេ​កាត់​ប្លង់​វា ឬ​ដូរ​ចេញ​ហើយ គឺ​មិនមែន​សុខចិត្ត​ចាំ​ទេ នេះ​បើ​តាម​ខ្ញុំ​គិត​ព្រោះ​ខ្ញុំ​មិន​ជឿ​ថា​ចាំ​វា​ម្នាក់ គេ​សុខចិត្ត​ស្ទះ​ទេ​!» ។

យ៉ាងណាមិញ​នាយ​គ្រឿនប្រាប់​​ថា ស្ថានភាព​បែប​នោះ ប្រហែល​មិន​មាន​ច្រើន​ទេ​សម្រាប់​នាយ ហើយ​នាយ​ចាត់​ទុក​ថា លោក​ស៊យ​ក្នុង​ពេល​លេង​បាល់ ទើប​បណ្ដាល​អោយ​លោក​មាន​របួស​បណ្ដាល​អោយ​លោក​សម្រេចចិត្ត​ផ្អាក​ថត​ដោយ​ស្នើ​អោយ​ផលិតករ​ដូរ​តួ ឬ​រង់ចាំ​រហូត​ដល់​លោក​ដុះ​ចិញ្ចើម និង​បាត់​ស្នាម​លើ​របួស ។

លោក​បន្ត​ថា មិន​សោកស្ដាយ​ទេ ធ្វើ​ម៉េច​បើ​មាន​គ្រោះថ្នាក់​ជាយថាហេតុ​បែប​ហ្នឹង ដែល​លោក​បញ្ជាក់​ថា ភាគី​ម្ខាង​ទៀត​ក៏​មិន​បាន​តាំងចិត្ត ៕