ថៃ​គំរាម​ប្តឹង​ហ្វេ​ស​ប៊ុ​ក​​បាន​ដូច​ចិត្តឲ្យ​បិទ ជុំវិញ​វី​ដេ​អូ​អាម៉ាស់​របស់​ស្តេច​ខ្លួន

ប្រទេស​ថៃ​បាន​គំរាម​ចាត់វិធានការ​ប្រឆាំង​នឹង​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក បន្ទាប់​ពី​លេច​វីឌី​អូ​ដ៏​អាម៉ាស់​របស់​ស្ដេច​ថៃ មហា​រជ្ជ រ៉ា ឡុ​ង​កន ដែល​ទើបនឹង​ឡើង​គ្រងរាជ្យ បាន​ពាក់អាវ​វាល​ក្លៀក មាន​បង្ហាញ​រូប​សាក់​ក្លែងក្លាយ​ស្ទើរ​ពេញ​ខ្លួន បាន​យាង​ដើរ​ពេញ​ក្នុង​ផ្សារ​ទំនើប​មួយ​កន្លែង​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Channel News Asia នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៦ ខែឧសភា ឆ្នាំ​២០១៧ ។

វី​ឌី​អូ​រ​គួរ​ឱ្យ​អាម៉ាស់​មួយ​ដែល​បង្ហាញ​ស្ដេច​ថៃ ពាក់អាវ​វាល​ខើច​ពណ៌​លឿង បង្ហាញ​រូប​សាក់​នោះ បាន​យាង​ដើរ​នៅ​ផ្សារ​ទំនើប​ជាមួយ​នារី​ម្នាក់ ត្រូវ​បាន​ចែកចាយ​បន្ត​ព្រោងព្រាត​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុក​មួយ​នេះ ។ វី​ឌី​អូ​នោះ ត្រូវ​បាន​គេ​ថត នៅ​ទីក្រុង​មុយ​និច ប្រទេស​អាល្លឺម៉ង់ កាលពី​ខែកក្កដា ឆ្នាំ​មុន ។

យោង​តាម​អាជ្ញាធរ​ថៃ​បាន​អោយ​ដឹង​ថា ការ​គំរាម​ចោទប្រកាន់ Feacbook នេះ ប្រសិនបើ​វី​ដេ​អូ​នៅ​តែ​ឃើញ នៅ​ត្រឹម​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១៦ ឧសភា ដដែល​នេះ ។ វី​ដេ​អូ​ទាំងនេះ ត្រូវ​បាន​បិទ​មិន​អោយ​ឃើញ​នៅ​តាម​តំបន់​មួយ​ចំនួន​ក្នុង​ប្រទេស​ថៃ ប៉ុន្តែ​អាជ្ញាធរ​ថៃ និយាយ​ថា ផេ​ក​ចំនួន​១៣១ កំពុង​ផ្ទុក​វី​ដេ​អូ មួយ​នេះ​ដដែល​ទេ ។

សូម​បញ្ជាក់​ថា អាជ្ញាធរ​ថៃ​នៅ​រសៀល​ថ្ងៃ​អង្គារ​ទី​១៦ ឧសភា នេះ បាន​សម្រេចចិត្ត​ទម្លាក់​ចោលការ​ព្រមាន​បិទ​ដំណើរការ​បណ្ដាញ​ទំនាក់ទំនង​សង្គម Facebook ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​វី​ដេ​អូ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ការ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ និង​គ្រួសារ​រាជវង្ស ។ ការ​សម្រេចចិត្ត​ទម្លាក់​ចោល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុមហ៊ុន​យក្ស​មួយ​នេះ យល់ព្រម​លុប​វី​ដេ​អូ និង​សារ​ទាំងនេះ​ចោល ។

នៅ​ក្នុង​ប្រទេស​ថៃ​ការ​ប្រមាថ​ព្រះមហាក្សត្រ ឬ​គ្រួសារ​ញាតិវង្ស នឹង​ត្រូវ​ទទួលទោស​យ៉ាងធ្ងន់ធ្ងរ ជាក់ស្ដែង​កាលពី​ជាង​៣​ឆ្នាំ​មុន មនុស្ស​ច្រើន​ជាង​១០០​នាក់ បាន​ទទួល​ការ​ផ្ដន្ទាទោស​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ ដោយ​មាន​អ្នកខ្លះ​ត្រូវ​ជាប់​ពន្ធនាគារ​ច្រើន​ជាង​១០​ឆ្នាំ ឯណោះ ។

លើស​ពី​នេះ​ទៅ​ទៀត ចាប់តាំងពី​ទ្រង់ មហា វិចិ្ឆរ៉ា ឡុងកន សោយរាជ្យ​ជា​ព្រះមហាក្សត្រ​ថៃ មនុស្ស​៧​នាក់​ហើយ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រមាថ ព្រះមហាក្សត្រ ក្នុង​នោះ​មាន​មេធាវី​ការពារ​សិទ្ធិ​មនុស្ស គឺ​លោក Prawet Prapanukul អាច​នឹង​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​រហូត​ដល់​ទៅ ១៥០​ឆ្នាំ ក្រោយ​លោក​ជាប់​ចោទ​ថា បាន​ប្រមាថ​ព្រះមហាក្សត្រ ដោយ​ប្រើ​គណនី​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ចំនួន​១០ ដាច់​ដោយឡែក​ពី​គ្នា ៕