ចាប់ខ្លួន​ជន​បង្កើត​រដ្ឋាភិបាល​ស្រមោល​ខុសច្បាប់​៣​នាក់ នៅ​ច្បារ​អំពៅ

រាជធានី​ភ្នំពេញ៖ សមត្ថកិច្ច​​នៃ​ស្នងការដ្ឋាននគរបាល​រាជធានី​ភ្នំពេញ ចាប់ខ្លួន​តំណាង​​រណសិរ្ស​​រំដោះ​ជាតិ​ខ្មែរ និងតំណាង​អង្គការ​ឧត្តមស្នងការ​អន្តរ​សាស្ត្រ ចំនួន​០៣​នាក់ នៅ​ស្នាក់​ការ​អង្គការ​ឧត្តមស្នងការ​អន្តរ​សាស្ត្រ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ឧសភា ២០១៧ នេះ​នៅផ្ទះ​លេខ​៤៩៧ ផ្លូវ​៣៦៩ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ ខណៈ​កំពុង​ធ្វើ​ស​ន្និ​សី​ទ​កាសែត ក្នុង​គោលបំណង ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះ​លែង​អ្នកទោស​នយោបាយ រួម​មាន​សមាជិក​រណសិរ្ស​រំដោះជាតិ​ខ្មែរ និង​សកម្មជន​នយោបាយ រូ​ម​នឹង​មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល ។

ការ​ចាប់ខ្លួន​នេះ គឺ​បន្ទាប់​ពី​សមត្ថកិច្ច បាន​រក​ឃើញ​ឯកសារ​មិន​ប្រក្រតី​មួយ​ចំនួន ជា​ពិសេស​រណសិរ្ស​​រំដោះជាតិ​ខ្មែរ បាន​បង្កើត​រដ្ឋាភិបាល​ស្រមោល​ខុសច្បាប់​នៅ​ក្រៅប្រទេស ដែល​មាន​ប្រធាន​រណសិរ្ស​រំដោះជាតិ​ខ្មែរ ដែល​មានឈ្មោះ សម សេរី មាន​មូលដ្ឋាន ស្ថិត​នៅ​ក្រៅប្រទេស ។ អ្នក​ដែល​ត្រូវ​បាន​ចាប់ខ្លួន​នោះ​មានឈ្មោះ ទី​១.​ឈ្មោះ ធុ​យ វី ទី​២.​ឈ្មោះ ឃុន សាវៈ​ខែត្រ និង​ទី​៣ នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ៕