អាក្រក់​ល្អ ស​ខ្មៅ សំខាន់​អូន​ស្អាត

នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នាំ​គ្នា​សរសើរ​នាយ​ចយ ថា​ពិត​ជា​មនុស្ស​សំណាង​មែន ដែល​បង្ហោះ​រូប​បង្ហាញ​ភាព​ស្និទ្ធស្នាល​ជាមួយ​នារី​ម្នាក់ ដែល​មាន​រូប​សម្ផស្ស​ស្រស់បស់ សក្ដិសម​ជា​នារី​ខ្មែរ។ ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ប្រភព​ច្បាស់​ថា រូប​ភាព​ស្និទ្ធស្នាល​នេះ ជា​ភរិយា​របស់​នាយ​ចយ ឬ​ក៏​គូ​ដណ្ដឹង​ឡើយ។ ប៉ុន្តែ​ប្រភព​ខ្លះ​បាន​រៀបរាប់ នាយ​ចយ​ពិត​ជា​មាន​សំណាង​ខ្ពស់​ណាស់​ដែល​មាន​ភរិយា​ជា​នារី​ខ្មែរ​ដ៏​ស្រស់​ផូរផង់ ទោះ​បី​គាត់​ជា​មនុស្ស​ដែល​មាន​រូប​សម្បត្តិ​និង​មុខ​មាត់​មិន​សូវ​ស្អាត​បាត​ដូច​គេ​ក៏​ពិត​មែន។

នេះ​ប្រហែល​ជា​គូ​ព្រេង​គាត់​ពី​អតីត​ជាតិ​ហើយ ព្រោះ​លោក​បាន​សម្ដែង​ថា ហេតុ​ដែល​នាំ​ឲ្យ​ស្រឡាញ់​មាន​ពីរ​យ៉ាង​គឺ ១ ហេតុ​ដែល​ធ្លាប់​រស់​នៅ​ជាមួយ​គ្នា​ពី​អតីត (សំដៅ​លើ​គូ​ពី​អតីត​ជាតិ) និង ២ ហេតុ​ដែល​ធ្វើ​អំពើ​ជា​ប្រយោជន៍​ដល់​គ្នា​ទៅវិញទៅមក។

គួរ​បញ្ជាក់​ដែរ​ថា នាយ​ចយ ជា​តារា​កំប្លែង ដែល​ជា​សមាជិក​ក្នុង​ក្រុម​នាយ ក្រឹម៕