Update|មាន​​វិបត្ដិ​ស្នេហា ប៉ុន​ប៉ង​លើ​ពី​លើ​ផ្សារ​ទំនើប​សូរិយា

ភ្នំពេញ ៖ បុរស​​ម្នាក់​​ប៉ុន​ប៉ង​​លោត​សម្លាប់​ខ្លួន​ពី​លើ​​អាគារ​​ផ្សារ​​ទំនើប​​សូ​រិ​យា ដើម្បី​​បញ្ចប់​ជីវិត ប​ង្ក​អោយ​​មាន​ការ​​ភ្ញាក់​ផ្អើល​ឡើយ​​កាល​ពី​​វេលា​​ម៉ោង​​៧​​និង​​១០​​នាទី​​យប់ ថ្ងៃ​​ទី​​១៥ ឧសភា ២០១៧​​នេះ ស្ថិត​​នៅ​​តាម​បណ្ដោយ​​ផ្លូវ​​៩៦ ក្នុង​​សង្កាត់​​ផ្សារ​​ថ្មី​​១ ខណ្ឌ​ដូន​ពេញ ។

ប្រភព​​ពី​​អ្នក​រាយ​ការណ៍​​ព័ត៌​មាន​​​​បាន​អោយ​ដឹង​​ថា បុរស​​ដែល​​ប៉ង​​លោត​​សម្លាប់​​ខ្លួន​​ពី​លើ​អាគារ​​ផ្សារ​​ទំនើប​​សូ​រិ​យា​​ជាប់​ទី​៤ សង្ស័យ​​មាន​វិបត្តិ​​ស្នេហា តែ​​សំណាង​ល្អ ត្រូវ​​សមត្ថកិច្ច និង​អ្នក​​នៅ​​ក្បែរ​​ខាង ចាប់​​ឃាត់​​ទាន់​​ពេល​វេលា ។ ទោះ​ជា​​យ៉ាង​ណា បុរស​​ខាង​លើ​នេះ​​នៅ​មិន​ទាន់​​ស្គាល់​​អត្តសញ្ញាណ​​នៅ​ឡើយ ខណៈ​​នេះ​សមត្ថកិច្ច​​កំពុង​​សួរ​នាំ​ នៅ​​អធិការ​ដ្ឋាន​នគរ​បាល​​ខណ្ឌ​ដូនពេញ ស្រប​​ពេល​​បង​ស្រី​​របស់​បុរស​​នេះ ក៏​​បាន​​មក​​សុំ​​ធានា​​ប្អូន​ប្រុស​​យក​​ទៅ​ផ្ទះ​​វិញ​​ផង​​ដែរ ៕