ព្រះអើយ ជួយ​ផង! នាង ឃ្មឹប ធ្លាក់​ខ្លួន​ដល់​ថ្នាក់​រក​អង្ករ​ច្រក​ឆ្នាំង​លែង​បាន

មាន​ការ​ភ្ញាល់​ផ្អើល​ម្ដង​ទៀត ក្រោយ​ពី​ប្រពន្ធ​ទី២​នាយ ហុងដា ត្រូវ​ឃាតក​សម្លាប់ ដោយ​រឹត​ក​នឹង​ខ្សែ​ឆ្នាំង​អ៊ុត​នោះ ស្រាប់​តែ មានគេប្រទះឃើញ​អ្នកនាង ឃ្មឹប ខ្សុច ដែល​ជា​ប្រពន្ធដើមនាយហុងដា មាន​សភាពគួរឲ្យអាណិត រកតែអង្ករច្រកឆ្នាំងសឹងពុំបាន និងរកលុយមើលកូនមិនបាន!

អ្នកនាង ឃ្មឹប ដែល​គេ​ស្គាល់​ថា ជា​អតីត​តារា​កំប្លែង​ល្បី​ឈ្មោះ​មួយ​រូប និង​ជា​អតីត​ភរិយា​ទី​១ របស់​នាយ ហុងដា បាន​លេច​មុខ​នៅ​លើ​បណ្តាញ​សង្គម ហ្វេសប៊ុក ដោយ​មាន​ស្ថានភាព​ជីវភាព មិនគួរឲ្យ​ជឿ។

ទំនាក់ទំនង​ស្នេហា​រវាង​តារា​​កំប្លែង​មួយ​គូ​នេះ គឺ​នាយ ហុងដា និង​នាង ឃ្មឹប បានបញ្ចប់ទៅ​តាំង​ពី​ឆ្នាំ​២០០០ ម្ល៉េះ ដោយ​ពួក​គេ​រស់​នៅ​មិន​ចុះ​សម្រុង​នឹង​គ្នា ព្រោះ​រឿង​ប្រចណ្ឌ។​ មួយ​រយៈ​ចុង​ក្រោយ​នេះ​មហាជន​បានបាត់មុខអ្នកនាង ឃ្មឹប ឈឹងមិនដឹងថាទៅណា ដោយ​នាង​ក៏​បាន​បោះបង់​អាជីព​ជា​តារា​កំប្លែង​ទៅ​ហើយ។

ថ្មីៗ​នេះ​ស្រាប់​តែ​លេច​មុខ​នាង​សា​ជាថ្មី​ដោយ​មាន​គណនី ហ្វេសប៊ុក​មួយ​ឈ្មោះ កែវ វិរៈបុត្រ (Keo Vireakboth) បាន​បង្ហោះ​រូប​នាង ក្នុង​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន ព្រមទាំង​សរសេរ​ថា៖ “យប់នេះ​ខ្ញុំ​បាទ​បាន​ជួប​អ្នក​នាង ឃ្មឹប ប្រពន្ធ​ដើម​លោក ហុងដា សភាព​គួរឱ្យ​អាណិត​ណាស់ រក​តែ​អង្ករ​ច្រក​ឆ្នាំង​សឹង​ពុំ​បាន​ផង រក​លុយ​មក​មើល​កូន​ក៏​មិន​បាន​ទៀត គ្មាន​លុយ​មួយ​រៀល​ទេ សូម​ពុក​ម៉ែ បងប្អូន មេត្តា​ជួយ​គាត់​ផង មើល​មុខ​ក៏​ដឹង​ថា​គាត់​គ្មាន​លុយ​ដែរ អាណិត​ណាស់ បើ​ចង់​ជួយ​គាត់​សូម​ខល​មក​លេខ