គ្រាន់​តែ​រឿង​ប៉ុណ្ណឹង ប្រហា​ជីវិត​ប្អូន​ប្រុសបង្កើត

ខេត្តពោធិ៍សាត់៖បុរសម្នាក់ត្រូវបងស្រីបង្កើតបានប្រើប្រាសកាំ​បិត្តកែច្នៃរបស់ប្អូនប្រុស ព្រោះតែផ្ទុះអំពើរហឹង្សាមួយនៅក្នុងគ្រួសារដោយជម្លួសនេះផ្ដើមរឿងចេញពីសត្វមាន់។

ហេតុ​ការណ៍​ខាង​លើ​បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​១៩ និង​៤៥​នាទីថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ខាង​ក្រោយ​ វត្ត​រលាប ស្ថិត​ក្នុង​ភូមិ​អូរ​ថ្កូវ សង្កាត់​រលាប ក្រុង-​ខេត្ត​​ពោធិ៍​សាត់។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ស្ថាប័ន​ពាក់​ព័ន្ធ​ចុះ​ដល់​កន្លែង​កើត​ហេតុ​​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ ឈ្មោះ ផាត ជា ភេទ​ប្រុស អាយុ ២៤​ឆាំ្ន សញ្ជាតិ​ខ្មែរ បច្ចុប្បន្ន​រស់​នៅ​ភូមិ​អូរថ្កូវ សង្កាត់​រលាប ក្រុង-ខេត្តពោធិ៍សាត់​(កន្លែង​កើត​ហេតុ)។

ចំណែក​ឃាត់.ក​ដែល​បាន​ប្រើ​ប្រាស​កាំបិត​កែ​ច្នៃ​ជា​អាវុធ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ ផាត មួយ ភេទ​ស្រី អាយុ ២៩​ឆ្នាំ​(ចាប់​ខ្លួន)​សញ្ជាតិ​ខ្មែរ បច្ចុប្បន្ន រស់​នៅ​ភូមិ.​សង្កាត់​ជា​មួយ​គ្នា ត្រូវ​ជា​បង​ស្រី​បង្កើត​របស់​ជន​រងគ្រោះ​(ស្លាប់)។

ប្រភព​ព័ត៌មាន​ខាង​លើ​បន្ត​ថា ក្រោយ​កើត​ហេតុ​កម្លាំង​ស្ថាប័ន​ពាក់​ព័ន្ធ​បាន​ចុះ​ដល់​កន្លែង ដើម្បី​ធ្វើ​ការ​ស្រាវ​ជ្រាវ​ចាប់​យក​វត្ថុ​តាង​នៅ​ក្នុង​ហេតុ​ការណ៍​នេះ លទ្ធ​ផល​ឃើញ​ថា​មូល​ហេតុ​ផ្ដើម​ចេញ​ពី​ការ​ទំនាស់​រឿង​សត្វ​មាន់ ខណៈ​ដែល​ជន​រងគ្រោះ​ជា​អ្នក​ប្រើ​ប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន និង​តែង​តែ​អុក​ឡុក​នៅ​ក្នុង​គ្រួសារ​ឥត​ស្រាក​ស្រាន​នា​ពេល​កន្លង​មក ហើយ​នៅ​ថ្ងៃ​កើត​ហេតុ​ជន​រងគ្រោះ ​បាន​មក​រក​ចាប់​សត្វ​មាន់​ទៅ​ធ្វើ​ម្ហូប​ក្លែម​ជា​មួយ​មិត្ត​ភ័ក្រ ខណៈ​នោះ​បង​ស្រីប្រាប់​ថា សត្វ​មាន់​លក់​អស់​ហើយ​ដើម្បី​ផ្សំ​លុយ​យក​ទៅ​បង់​បំណុល​ “អង្ក​ការ”ទើប​បង្ក​ជា​ទំនាស់​ទាស់​ទែង​គ្នា​តឹង​សរសៃ​ក៏​ឈាន​ដល់​ផ្ទុះ​ហឹង្សា​បែប​នេះ ឃាត.ក​ដៃ​ដល់​ជា​ “បង​ស្រី​បង្កើត”មាន​ជំងឺ​(ស្ត្រី​)ប្រចាំ​កាយ ហើយ​បាន​ប្រើ​ប្រាស់​កាំបិត​កែ​ច្នៃ​ជា​របស់​ជន​រង​គ្រោះ​ជា​(ប្អូន)​ជា​អាវុធ បាន​កាប់​លើ​ប្អូន​ប្រុស​បង្កើត​ច្រើន​កាំបិត​បណ្ដាល​ឲ្យ​ជន​រងគ្រោះ​ជា​ប្អូន​ស្នាម​របួស​ចំនួន ១០​កន្លែង ធ្វើ​ឲ្យ​ប្រកាច់​ដាច់​ខ្យល់​ស្លាប់​ក្នុង​ថ្លុក​ឈាម​ក្រហម​ឆ្អៅ​យ៉ាង​រន្ធត់។

ប្រភព​ព័ត៌មាន​រាយការណ៍​ដ​ដែល​ខាង​លើ​បន្ត​ទៀត​ថា ជន​សង្ស័យ​ជា​ឃាត.ក​ជា​បង​ស្រី​បង្កើត​នឹង​ជន​រងគ្រោះ​សមត្ថកិច្ច​នគរបាល​បាន​ឃាត់​ខ្លួន​យក​ទៅ​អធិការ​នគរបាល​ស្រុក​នគរបាល​ក្រុង​ពោធិ៍សាត់ ដើម្បី​បន្ត​នីតិ​វិធី៕