រថយន្ត​យក្ស​២​គ្រឿង​បើក​ជែង​គ្នា ជ្រុល​ចង្កូត​បុក​ធ្លាយ​ចូល​ផ្ទះ​ពលរដ្ឋ

រាជធានី​ភ្នំពេញ : រថយន្ត​យក្ស​២​គ្រឿង មួយ​គ្រឿង​ជា​រថយន្ត​ស្ទូច និង​មួយ​គ្រឿង​ជា​រថយន្ត​ដឹក​ដី បាន​បើក​លឿន​គៀរ​គ្នា បណ្តាល​អោយ​រថយន្ត​មួយ​គ្រឿង ជ្រុល​ចង្កូត​រេ​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​បណ្តាល​អោយ​បុរស​ម្នាក់​រង​របួស​ធ្ងន់ ហើយ​រថយន្ត​នៅ​មិន​ទាន់​អស់​ល្បឿន​ជ្រុុល​បុក​ធ្លាយ​ចូល​ផ្ទះ​ពលរដ្ឋ បណ្តាល​អោយ​ធ្លាយ​ជញ្ចាំង​ចូល​ទៅ​ក្នុង​ប៉ះ​រថយន្ត​កូរ៉េឡា​មួយ​​គ្រឿង​រង​ការ​ខូច​ខាត​ផង​ដែរ ។

ហេតុ​ការណ៍​គ្រោះ​ថ្នាក់​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៨ និង ០០​នាទី​ព្រឹក​ថ្ងៃ​ទី ១៥ ឧសភា ២០១៧ ស្ថិត​តាម​បណ្តោយ​ផ្លូវ​បឹងតា​មាត ក្នុង​ភូមិ​សំបួរ សង្កាត់​ដង្កោរ ខណ្ឌដង្កោរ ។

ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេ​សង្គេត​ឃើញ​រថយន្ត​ធុន​ធំ​២​គ្រឿង មួយ​គ្រឿង​ជា​រថយន្ត​ស្ទូច និង​មួយ​គ្រឿង​ជា​រថយន្ត​ដឹក​ដី បាន​បើក​លឿន​វ៉ា និង​គៀរ​គ្នា​តាម​បណ្តោយ​ផ្លូវ​ខាង​លើ​យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ផ្លូវ​ប្រសព្វ​៤ រថយន្ត​ស្ទូច​ក៏​បាន​រេ​ចង្កូត​មក​ម្ខាង​ផ្លូវ​បុក​ចំ​ម៉ូតូ ស៊ុយ​ស៊ី​គី​និច​មួយ​គ្រឿង​បណ្តាល​អោយ​បុរស​ម្នាក់​ត្រូវ​រង​របួស រួច​រថយន្ត​មិន​ទាន់​អស់​ល្បឿន ក៏​បាន​បុក​ជញ្ចាំ​ដែក​ផ្ទះ​ពល​រដ្ឋ​ធ្លាយ​ចូល​ទៅ​ខាង​ក្នុង​ទាំង​កំរោល បុក​នឹង​រថយន្ត​កូរ៉ូឡា​មួយ​គ្រឿង​នៅ​ខាង​ក្នុង បណ្តាល​អោយ​រង​ការ​ខូច​ខាត​ទាំង​រថយន្ត​បង្ក ជញ្ចាំង និង​រថយន្ត​ដែល​នៅ​ក្នុង​ផ្ទះ ។

ក្រោយ​កើត​ហេតុ សមត្ថកិច្ច​ចុះ​អន្តរាគមន៍​វាស់​វែង​អូស​យក​រថយន្ត​ទាំង​បង្ក និង​រងគ្រោះ​ទាំង​៣​គ្រឿង រួម​ទាំង​ម៉ូតូ​ជន​រង​គ្រោះ ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោរ ដើម្បី​បន្ត​នីតិ​វិធី ៕