ផ្អើលទៀតហើយ !! អេ ភូថង ឡើងសង្វៀនប៉ះជាមួយដៃគូមកពីថៃ យកប្រាក់ជួយមន្ទីរពេទ្យគន្ធបុប្ផា
|ភ្នំពេញ៖ ឆាប់ៗនេះនិងការភ្ញាក់ផ្អើលមួយបន្ទាប់អតីតស្តេចប្រដាល់របស់កម្ពុជា និងមានរហស្សនាមថា អ្នកប្រដាល់កែងឆេះជង្គង់ហោះ អេ ភូថង. បានប្រកាស់ឡើងប្រកួតលើសង្វៀនម្តងទៀត ក្រោយពីបាត់មុខជាច្រើនឆ្នាំមកហើយដើម្បីរៃអង្គាសថវិការផ្តល់មន្ទីរពេទ្យគន្ធបុប្ផា ។
លោក អេ ភូថង បានឲ្យដឹងថា ខ្លួននឹងឡើងសង្វៀនប្រកួតម្តងទៀត ដោយត្រូវប៉ះជាមួយអ្នកប្រដាល់មកថៃ ដើម្បីរៃអង្គាសថវិកាដែលបានមកពីការប្រកួត ក្នុងការជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា។
លោកបានបញ្ជាក់ថា គាត់ពុំទាន់ដឹងថា គូរប្រកួតដែលមកថៃនោះមានឈ្មោះអ្វី និងទម្ងន់ប៉ុន្មាននៅឡើយទេ ដោយក្នុងនោះ អេ ភូថង បានបញ្ជាក់ថា គេមិនដែលយកក្មេងមកវ៉ៃជាមួយចាស់នោះទេ។
គួរឲ្យដឹងថា អេ ភូថង ខកខានប្រកួតជាយូរណាស់មកហើយ ដោយសារខ្លួនបានប្តូរអាជីព ទៅជាគ្រូបង្ហាត់ប្រដាល់វិញម្តង។
ចំពោះការប្រកួតខាងមុខនេះ អេ ភូថង បាននិយាយថា បើទោះជាមានវ័យកាន់តែជ្រែ និងខ្លួនប្រាណជ្រាយបន្តិចមែន ប៉ុន្តែខ្លួននឹងខំប្រឹងយ៉ាងណាប្រកួតឲ្យអស់ពីសមត្ថភាព ដើម្បីឲ្យយុវជនជំនាន់ក្រោយមើលឃើញពីគុណតម្លៃនៃការលេងកីឡា ៕
ប្រភព៖ សុខាសែនជ័យ